ព័ត៌មានជាតិ
ការបង្កាត់ពូជសត្វកម្រជិតផុតពូជ ៤ប្រភេទលើពិភពលោកទទួលបានជោគជ័យ
សត្វកម្រជិតផុតពូជ៤ប្រភេទរួមមាន អណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងសត្វខ្សឹប ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ត្រូវបានអ្នកជំនាញធ្វើការបង្កាត់ពូជ ភ្ញាស់ប្រកបដោយភាពជោគជ័យ និងចិញ្ចឹមថែររក្សាឲ្យធំធាត់ ដើម្បីប្រលែងចូលចូលជម្រកធម្មជាតិ។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីភាពជោគជ័យដ៏អស្ចារ្យស្ដីពីការទទួលបានកូនអណ្តើកហ្លួងចំនួន ១២២ក្បាល ដែលទើបបានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពេលថ្មីៗកន្លងទៅនេះ។ អណ្ដើកហ្លួងស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។

បើតាមលោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងតាមរយ:បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះ បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨១ក្បាល ហើយអណ្ដើកហ្លួងដែលមានអាយុចាប់ពីមួយឆ្នាំឡើងមានចំនួន១៦០ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៦៧ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។

ជាមួយគ្នានោះ ក្រុមអភិរក្សបានលែងក្រពើភ្នំចំនួន១៤៦ក្បាល ចូលទៅក្នុងជម្រកធម្មជាតិ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក គឺមានប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

លោក នេត ភក្ត្រា បានឲ្យដឹងបន្ថែមថា កន្ធាយក្បាលកង្កែប ដែលជាសត្វកម្រត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិ យ៉ាងហោចណាស់១០០០ក្បាល។ កន្ធាយក្បាលកង្កែប គឺជាប្រភេទមួយ ក្នុងចំណោមប្រភេទកម្រៗ ជាច្រើនទៀត នៅតាមដងទន្លេមេគង្គ ព្រោះ កន្ធាយក្បាលកង្កែប រស់នៅក្នុងអន្លង់ជ្រៅៗ ជាមួយត្រី ដូលហ្វីន និងត្រីបបែលយក្ស ជាដើម។

ចំណែកសត្វខ្សឹបត្រូវបានក្រុមអ្នកជំនាញនៃមជ្ឃមណ្ឌលអភិរក្សជីវ:ចម្រុះអង្គរ ប្រកាសពីភាពជោគជ័យនៃការភ្ញាស់ពង និងការបង្កាត់រវាងសត្វខ្សឹបញី និងឈ្មោលទទួលបានជោគជ័យ។ កាលពីពេលថ្មីៗនេះ ពងខ្សឹបចំនួនពីរគ្រាប់ត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមកត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ជាកន្លែងដែលពងទាំងនេះត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


