ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ អះអាងពីការផ្តល់តម្លៃ និងទំនុកចិត្តពីថ្នាក់ដឹកនាំ ក្រោយចូលរួមជាមួយរាជរដ្ឋាភិបាល ៦ខែកន្លងមកនេះ
លោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហាញអំពីសកម្មភាព និងលទ្ធផលការងាររយៈពេល ៦ខែរបស់លោក បន្ទាប់ពីបានចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣នេះ ជាថ្ងៃគម្រប់ ៦ ខែ ដែលលោកបានសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ហើយដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកថា ក្នុងរយៈពេលកន្លងមកនេះ រូបលោក, លោក ឡឹក សុធារ និងលោក ខាត់ សុធី ដែលជាសហការី ទទួលបានការផ្តល់តម្លៃ ទំនុកចិត្ត និងការទទួលខុសត្រូវសំខាន់ៗលើវិស័យកសិកម្ម ដូចជា៖ ការកសាងប្រព័ន្ធពូជសុទ្ធ និងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ ការរៀបចំកិច្ចសន្យាកសិកម្មសម្រាប់ដំណាំស្រូវ ការរៀបចំពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំសាកល្បងចំនួន ១០ឃុំ នៅស្រុកជើងព្រៃ និងការដឹកនាំអភិវឌ្ឍ និងតម្រង់ទិសវិស័យកសិកម្មខេត្តព្រះវិហារ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា ការទទួលខុសត្រូវដ៏ធំធេងលើការដឹកនាំការងារសំខាន់ៗទាំងនេះ គឺវាលើសពីការរំពឹងទុករបស់លោក ហើយវាក៏ខុសពីការគិតរបស់អ្នករិះគន់ចំនួន ដែលគិតថា ការចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែដើម្បីលាភសក្ការៈ និងយសសក្តិតែប៉ុណ្ណោះ ហើយថារូបលោក នឹងត្រូវបានទុកចោលដោយមិនមានការងារទទួលខុសត្រូវច្បាស់លាស់។

លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា «ឆ្លងកាត់បទពិសោធន៍ ៦ខែនេះ អាចឲ្យខ្ញុំសន្និដ្ឋានបានថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ពីព្រោះខ្ញុំមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាព ដែលអាចក្លាយជាចំណែកមួយ នៃការជួយដោះស្រាយនូវបញ្ហាជាតិ បញ្ហារបស់ប្រជាកសិករ ដើម្បីធានាការអភិវឌ្ឍ ប្រទេសប្រកបដោយនិរន្តរភាព និងថែរក្សាសន្តិភាព»។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបន្ថែមថា ភាពជោគជ័យនេះអាចកើតមានឡើងក៏ដោយសារមានការគាំទ្រ និងការផ្ដល់តម្លៃពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាការប្ដេជ្ញាចិត្តសម្រាប់ពេលវេលាទៅមុខ លោកបណ្ឌិត យ៉ង សាំងកុមារ នឹងបន្តដឹកនាំ និងអនុវត្តកម្មវិធីនយោបាយជាយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្ដោតលើ៖
១. ការកសាងប្រព័ន្ធពូជ និងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ ដើម្បីលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។
២. ការដាក់ពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីឃុំដែលមានសក្ដានុពលផលិតស្រូវនៅឆ្នាំទី ១។
៣. ការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅខេត្តព្រះវិហារ ដោយធ្វើឲ្យខេត្តនេះ ក្លាយជាខេត្តឈានមុខគ ខាងកសិកម្មសរីរាង្គ ដោយផ្សារភ្ជាប់ជាមួយកសិទេសចរណ៍វប្បធម៌ និងធម្មជាតិ។
៤. ការចូលរួមពង្រឹង និងពង្រីកប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមិនត្រឹមតែកាត់ បន្ថយថ្លៃដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែនឹងជំរុញនិរន្តរភាព និងបង្កើនទំនុកចិត្តនិងភាពប្រកដនិយម ក្នុង ផលិតកម្មស្រូវ និងដំណាំសាកវប្បកម្ម ព្រមទាំងធ្វើឲ្យវិស័យនេះមានសក្តានុពលប្រកួតប្រជែងកាន់តែ ខ្លាំង។
ជារួមតាមឆ្លងតាមបទពិសោធន៍ការងារក្នុងរយៈពេល ៦ខែនេះ លោកបណ្ឌិត យ៉ង សាំងកុមារ នឹងបន្តបេសកកម្មដ៏មានតម្លៃនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ខិតខំបំពេញការងារឲ្យទទួលបានលទ្ធផលជាក់ ស្តែងកាន់តែច្រើនថែមទៀត ជាពិសេសការដឹកនាំមន្ត្រីសម្របសម្រួលកសិកម្មឃុំ ក្នុងការជួយដោះស្រាយបញ្ហាទឹក ទុន ទីផ្សារ និងបច្ចេកទេសជូនកសិករ និងគាំទ្រដល់កសិករឲ្យក្លាយជាកម្លាំងចលករ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ