ទឹកស្ទឹងព្រែកត្នោត បន្ត​ស្រកចុះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទឹកស្ទឹងព្រែកត្នោត បន្ត​ស្រកចុះ

Published

on

ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត បានចាប់ផ្ដើមស្រកចុះច្រើនជាងមុន តែមន្ត្រីជំនាញ នៅតែបន្តតាមដានជាប់ជាប្រចាំ ខណៈទឹកស្ទឹងនេះ បានវាយប្រហារផ្នែកខ្លះរបស់ខេត្តកណ្ដាល និងរាជធានីភ្នំពេញ បណ្ដាលឲ្យលិចខង់ និងខូចខាត នូវហេដ្ឋារចនាសម័្ពន្ឋជាច្រើន នាពេលកន្លងទៅ។

របាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សភាពការទឹកតាមដងស្ទឹងព្រែកត្នោត គិតមកដល់ព្រឹកថៃ្ងទី៣០ ខែតុលា ឆ្នាំ២០២០ គឺកម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ ស្រកចុះ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹក​អតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ហើយ កម្ពស់ទឹកហូរលើទំនប់​បង្ហៀរ ០,០០ ម៉ែត្រ ស្មើទំនប់​បង្ហៀរ និងកម្ពស់ទឹកខាងក្រោយទ្វារ ៣,៤០ ម៉ែត្រ ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក(ផ្នែកខាងក្រោម) បានបន្តស្រកចុះ ០,៦០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ។

សូមបញ្ជាក់ថា ជំនន់ស្ទឹងព្រែកត្នោត បានធ្វើឲ្យប៉ះពាល់ដល់ផ្នែកខ្លះរបស់ខេត្តកណ្ដាល និងខណ្ឌដង្កោ ហើយពលរដ្ឋជាងពីពាន់គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services