Connect with us

ព័ត៌មានជាតិ

លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាងដើម្បីកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំ លះបង់ និងវិនិយោគគ្រប់បែបយ៉ាងសម្រាប់អនាគតកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងកូនចៅខ្មែរ​ជំនាន់​ក្រោយៗ​ទៀត។ នេះជាការលើកលើកឡើងរបស់ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន១០១៣នាក់ មកពីភូមិ ចំនួន៧ ក្នុងចំណោម ១៥ភូមិ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីឆ្ពោះទៅរកការបោះ​ឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ បានបញ្ជាក់បន្ថែមថា សម្តេចតេជោ គឺជាបិតាស្ថាបនិកសន្តិភាព និងជាបិតាបង្រួបបង្រួម​សាមគ្គីភាព​ខ្មែរតែមួយ នៅទូទាំងប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ដែលទើបមានអាយុកាល ២៥ឆ្នាំប៉ុណ្ណោះ ហើយសន្តិភាពនេះ គឺជាកត្តាស្លាប់រស់ និងសំខាន់បំផុតសម្រាប់ភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា និងកំណើន​សេដ្ឋកិច្ចជាតិ។ គណបក្សប្រជាជនកម្ពុជា មានគុណតម្លៃច្រើនណាស់ជាប្រវតិ្តសាស្រ្ត សម្រាប់ជាការជ្រើស​រើសដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិ និងការអភិវឌ្ឍ។

លោកបានបន្តទៀតថា ការសម្រេចចិត្តរបស់បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តគាំទ្រការដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន និងការពារទ្រទ្រង់ព្រះរាជបល្ល័ង្គ។ គណបក្សប្រជាជន នឹងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នា។ ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វា​មីភក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវ​នាវឲ្យប្រ​ជាពលរដ្ឋដែល​គ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ដែលមានលេខរៀង​ទី១៨ សម្រាប់នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក លី ធុជ ក៏បានជំរុញបន្ថែមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចេញ និងចូលរួមជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋតាម​មូលដ្ឋាន​ឲ្យកាន់តែសកម្ម៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម