Connect with us

ព័ត៌មានជាតិ

តើគោលនយោបាយសារពើពន្ធ មានន័យដូចម្តេច?

បានផុស

នៅ

គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀត និងចំណាយរបស់រដ្ឋ ដោយបែង​ចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។ ដើម្បីលើក​កម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ប្រសិទ្ធភាពនៃការគ្រប់​គ្រងនិងកៀរគរចំណូល និងការធ្វើវិចារណកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើ និងការវិនិយោគ​សាធារណៈឱ្យបានសមស្រប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសៀវភៅសេដ្ឋកិច្ចថ្ងៃនេះ បានបញ្ជាក់ថា គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ ១- ការបែងចែកធនធាន ២- ស្ថិរភាវូបនីយកម្ម ៣- កំណើន ៤- ការបែងចែកនៃប្រាក់ចំណូល នៃទ្រព្យសម្បត្តិឱ្យស្មើគ្នា។

ជាទូទៅ រដ្ឋាភិបាលតែងប្រើឧបករណ៍ពីរយ៉ាងរបស់គោលនយោបាយសារពើពន្ធនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ទី. អត្រាពន្ធ៖ ការឡើងចុះនៃអត្រាពន្ធនេះ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការគ្រប់គ្រងហានិភ័យសេដ្ឋកិច្ច​ឬការកៀរគរចំណូលបន្ថែមជូនរដ្ឋ ដើម្បីដោះស្រាយបញ្ហាឱនភាពថវិកា។ នៅពេលដែលរដ្ឋចាប់ផ្តើមបន្ធូរបន្ធយអត្រាពន្ធ នោះវានឹងធ្វើឱ្យចំណូលដុលរបស់ប្រជាពលរដ្ឋមានការកើនឡើងកើនផងដែរ។ តាមលំនាំនេះ វានឹងធ្វើឱ្យមាន​ការកើន​ឡើងនៃសេចក្តី ត្រូវការដែលនឹងនាំឱ្យមានការវិនិយោគ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

ទី២. ការចំណាយសាធារណៈរបស់រដ្ឋ៖ នៅពេលដែលចំណាយរបស់រដ្ឋមានការកើនឡើង ទៅលើការកសាង​រហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍផ្សេងៗ នោះវានឹងរុញសេចក្តីត្រូវការឱ្យកើនឡើងមួយផ្នែកផងដែរ ដែលនឹងបង្កើតចំណូលជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ហើយចំពោះការចំណាយជាសាធារណៈនេះ គឺជាគោលនយោបាយមួយដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងជាប់គាំងឬមានវិបត្តិ​ដែលមិនអាចដោះ​ស្រាយបានតាម​យន្តការទីផ្សារ។ ដោយហេតុថា វាអាចនឹងបង្កើតការងារ កាត់បន្ថយនិកម្មភាព និងរុញសេដ្ឋកិច្ចឱ្យដំណើរការឡើងវិញ។

ប៉ុន្តែការប្រើគោលនយោបាយទាំងអស់នេះ គឺត្រូវធ្វើឡើង ដោយប្រុងប្រយត្នបំផុត ចៀសវាងបង្កើត​ឱ្យមានសម្ពាធ​ទៅលើអតិផរណា ដែលនឹងប៉ះពាល់មកវិញនូវកម្រិតជីវភាពប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម