ព័ត៌មានជាតិ
លោក លី ធុជ ៖ ស្រុកពីរ នៅខេត្តកោះកុង បានបញ្ចប់ការបោសសម្អាតមីន
នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) កំពុងប្រតិបត្តិការបោសសម្អាតមីននៅខេត្តកោះកុង សម្រាប់ឆ្នាំ ២០២៣ គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ ២០២៥” លើទំហំផ្ទៃដីមានមីនសរុបចំនួន ៣.០២៩.៨១៩ ម៉ែត្រក្រឡា ស្មើនឹង ៣៧ ចម្ការមីន ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

ជាមួយនឹងលទ្ធផល នៃការងារបោសសម្អាតមីននេះ តំបន់ប្រវត្តិសាស្ត្រសម្ដេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងស្រុកគីរីសាគរទាំងមូល ត្រូវបានបញ្ចប់ការងារបោសសម្អាតមីន ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន ៣៨ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១៨៣ គ្រាប់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្ដែងនូវការដឹងគុណជូនចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងយុទ្ធជនកម្ពុជាទាំងអស់ ដែលបានចូលរួមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកសុខសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាទាំងមូល តាមរយៈនយោបាយ ឈ្នះឈ្នះ របស់ សម្ដេចតេជោ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅខេត្តកោះកុង ចំនួន ២១.១៨៨.៦២០ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ២ ៤៧៦ គ្រាប់ ,មីនប្រឆាំងរថក្រោះ ១៤ គ្រាប់, សំណល់ជាតិផ្ទុះពីសង្គ្រាម ១៤ ១៦៣ គ្រាប់ ព្រមទាំងមានចំនួនជនរងគ្រោះដោយមីន និងគ្រាប់សរុប ៩៩៨ នាក់ ក្នុងនោះដោយសារមីន ៧៩០ នាក់។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលទាំងនេះក្នុងខេត្តកោះកុងបានកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ បើគ្មាន សម្ដេចតេជោ ទេ ចំនួនជនរងគ្រោះថ្នាក់ដោយមីន និងគ្រាប់នៅខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស នឹងបន្តកើនឡើង ហើយការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម នឹងជួបបញ្ហាប្រឈម។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការបោសសម្អាតមីន ខេត្តកោះកុង នៅបន្តសល់ផ្ទៃដីសង្ស័យមានមីនចំនួន ២២.៨៤៦.៥៨៥ ម៉ែត្រក្រឡា ស្មើនឹង ៣៥៥ ចម្ការមីន ដែលត្រូវដោះស្រាយឲ្យអស់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងនោះសម្រាប់ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ បានដាក់ចេញនូវផែនការបោសសម្អាតមីនឲ្យអស់ក្នុងស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគីរីសាគរ ស្រុកកោះកុង និងស្រុកថ្មបាំង ព្រមទាំងប្រកាសជាស្រុកអស់មីន ផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


