Connect with us

ព័ត៌មានជាតិ

អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចការសាងសង់​បានជាង​ ៨០ភាគរយ

បានផុស

នៅ

រហូតមកដល់ពេលនេះ អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចការសាងសង់បានជាង ៨០ភាគរយហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរ​ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ សម្ដេចក្រឡាហោម លើកទឹកចិត្តក្រុមហ៊ុន ក្រុមវិស្វករ និងក្រុមជាងទាំងអស់បន្តការខិតខំប្រឹងប្រែងសាងសង់​អគារនេះឱ្យបានល្អ និងបន្តរក្សាឱ្យបាននូវសុវត្ថិភាព។

សូមបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ គ្រោងចំណាយថវិកាប្រមាណ ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ។

សូមបញ្ជាក់ថា ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី ព្រះនរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិត​ចាប់​ផ្ដើមដំណើរការសាងសង់ពី ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ អគារ​ដ៏​ធំ​នេះ​ ទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម