ព័ត៌មានជាតិ
ក្រោយចេញពីកម្ពុជា១១ឆ្នាំ លោក សូ ណារ៉ូ នឹងមកដល់មាតុប្រទេសវិញនៅថ្ងៃទី២៣ មិថុនា
លោកបណ្ឌិត សូ ណារ៉ូ បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា លោករួមជាមួយគ្រួសារនឹងធ្វើមាតុភូមិនិវត្តន៍មកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ១៖០០ នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

នៅលើគណនីហ្វេសប៊ុករបស់ខ្លួន លោករដ្ឋមន្តី្រប្រតិភូអមនាយករដ្ឋមន្ត្រីដែលមានអតីតភាពជាអ្នកសារព័ត៌មានរូបនេះ បានសរសេរថា ក្នុងនាមលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាវេលាម៉ោង៣៖ ០០នាទីរសៀល ថ្ងៃសៅរ៍ទី ២៤ ខែមិថុនា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅវិមានសន្ដិភាព បន្ទប់លេខ១-២ ជាន់ទី៤។

គួរបញ្ជាក់ថា លោកបណ្ឌិត សូ ណារ៉ូ រួមជាមួយគ្រួសារ បានចាកចេញពីប្រទេសកម្ពុជាជាភូមិឋានកំណើតទៅរស់នៅសហរដ្ឋអាមេរិក កាលឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣នេះ គឺមានរយៈពេល ១១ឆ្នាំហើយ។ ជុំវិញការធ្វើមាតុភូមិនិវត្តន៍របស់លោកបណ្ឌិតវ័យ៥៨ឆ្នាំនេះ គឺជាការវិលមកបំពេញការងារក្នុងក្របខណ្ឌរដ្ឋ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះមហាក្សត្រតែងតាំងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ