Connect with us

ព័ត៌មានជាតិ

សកម្មជន​បក្ស​ភ្លើង​ទៀនមួយ​គ្រួសារ​អស់ជំនឿ​​លើបក្សសម្រេចចិត្តផ្ដួលស្លាកបក្សមុខផ្ទះចោល

បានផុស

នៅ

កំពង់ចាម​ ៖ អតីត​សកម្មជន​បក្ស​ភ្លើង​ទៀន មួយ​គ្រួសារ​អស់ជំនឿ​ជឿ​លើការដឹកនាំ​របស់​មេបក្ស​ភ្លើង​ទៀន បានសម្រេច​ចិត្ត​ទម្លាក់​ស្លាក​មុខផ្ទះ​ចោល​តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៣ លោក ប៉ក់ លាង អាយុ​៥៥​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ សៅ អិត អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​រកា​កោង ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម អស់ជំនឿ និង​ឈប់​ជឿ​ការដឹកនាំ​របស់​មេបក្ស​ភ្លើ​ង​ទៀន​គឺ លោក សម រង្សី ដោយ​ពួកគាត់​បានសម្រេច​ចិត្ត​ទម្លាក់​ស្លាក​គណបក្ស​ភ្លើងទៀន​នៅមុខ​ផ្ទះ​ចោល​តែម្តង​។ គ្រួសារ​លោក ប៉ក់ លាង បានបញ្ជាក់​ប្រាប់​ថា គ្មាន​ប្រយោជន៍​ទៀត​ទេ​សម្រាប់ ការដឹកនាំ របស់ លោក សម រង្សី ដែល​មិន​ការ​ទទួល​ខុស​ចំពោះ​សកម្មជន​របស់​ខ្លួន រត់ចោលស្រុក និង​ប្រើប្រាស់​នយោបាយ​បោកប្រាស់ ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ដោយ​មើលឃើញ​ពី​ទង្វើ​របស់​មេដឹកនាំ​ក្បត់ជាតិ​បី​ជំនាន់ ធ្វើ​ឲ្យ​ពួកគាត់​សម្រេចចិត្ត​លាឈប់ និង​ទម្លាក់​ស្លាក​គណបក្ស​ភ្លើងទៀន​ចោល មក​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ចាប់​ពី​ពេលនេះ​តទៅ​។

បច្ចុប្បន្ន និង​ទៅ​អនាគត​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់ ​ដែល​នាំ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ពិតៗ​មក​ជូន​ប្រជាជន​គ្រប់ពេលវេលា​គ្រប់​កាលៈទេសៈ ដោយ​មិន​ទុកចោល​នរណាម្នាក់​រស់នៅ​ឯកោ​ឡើយ​៕

អត្ថបទ​និង​រូបភាព​ ៖​ ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម