ព័ត៌មានជាតិ
យុទ្ធនាការ “អំណានក្នុងសន្តិភាព” ស្វែងរកការបរិច្ចាគសៀវភៅ តម្កល់នៅក្នុងបណ្ដាល័យតេជោសន្តិភាព
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានបង្កើតយុទ្ធនាការ “អំណានក្នុងសន្តិភាព” ដើម្បីស្វែងរកការបរិច្ចាគសៀវភៅចំនួន ៩,០០០ក្បាល សម្រាប់តម្កល់នៅក្នុងបណ្ដាល័យតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។

លោកបណ្ឌិត ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែមិថុនានេះថា ការបង្កើតយុទ្ធនាការ “អំណានក្នុងសន្តិភាព” ដែលចង់ឲ្យមានការរួមគ្នាបរិច្ចោគសៀវភៅចំនួន ៩,០០០ក្បាលនេះ ធ្វើឡើងក្នុងគោលបំណងដូចជា៖ បំផុសគំនិតសមណនិស្សិត និស្សិតឲ្យស្រឡាញ់ការសិក្សារៀនសូត្រ, បំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះស្រឡាញ់គតិបណ្ឌិត គឺវប្បធម៌សន្តិភាព, បំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះគាំទ្រស្នាដៃនិពន្ធ, បំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះប្រឡងប្រជែងចំណេះដឹង និងបំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះគោរពស្រឡាញ់គ្នា ប្រកបដោយទឹក មេត្តា សតិ និងបញ្ញា ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ សាសនា ព្រះមហាក្សត្រ។

លោកបណ្ឌិត ងួន ស្ដេចភក្ដី មានប្រសាសន៍បន្តថា ពាក្យ “អំណានក្នុងសន្តិភាព” ត្រូវបានបំផុសគំនិតដល់សមណនិស្សិត និស្សិត ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព និងស្ថិរភាព។ អំណាន គឺជាកត្តាចលករជំរុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស ហើយអំណាន ក៏ជាធាតុស្នូលនៃការនាំមកនូវពុទ្ធិចំណេះដឹងខ្ពង់ខ្ពស់ និងសីលធម៌ល្អ គេចផុតអំពើបាប ភាពអវិជ្ជា ហើយនាំមនុស្សឲ្យស្គាល់នូវតម្លៃគុណជាតិ (សីលធម៌ គុណធម៌ សុជីវធម៌) និងសាមគ្គីជាតិ។

លោកបន្តទៀតថា ប្រជាជាតិខ្មែរ ត្រូវចេះអាន ត្រូវចេះគិត និងត្រូវចេះពិចារណា ដើម្បីសុខុមាលភាពការអប់រំជាតិរបស់យើងទទួលបានប្រសិទ្ធភាពខ្ពស់។ សមដូចពាក្យខ្មែរពោលថា “អានច្រើនកើនប្រាជ្ញា”។ ដើម្បីអានច្រើន រៀនសូត្រ ទៅបានទាល់តែប្រទេសយើងមានសន្តិភាព។ ដូច្នេះបង្ហាញឲ្យឃើញថា ប្រទេសជាតិមានសន្តិភាព មានការអប់រំ មានការរៀនសូត្រ ត្រូវមានអំណាន៖ អំណាន ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងគ្មានដែនកំណត់។ អំណាន ជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព។ អំណាន ជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គមជាតិ។

បើតាមលោកបណ្ឌិត ងួន ស្ដេចភក្ដី មកដល់ពេលនេះ ការចូលរួមបរិច្ចាគសៀវភៅពីសប្បុរសជនចំនួនច្រើនក្បាល និងស្វាគមន៍ការចូលរួមបរិច្ចោគពីសប្បុរសជនបន្ថែមទៀត សម្រាប់ដាក់តម្កល់នៅក្នុងបណ្ណាល័យ “តេជោសន្តិភាព”៕
អត្ថបទ ៖ សួស សិត

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


