ព័ត៌មានជាតិ
កម្ពុជាមានអ្នកកំពុងផ្ទុកមេរោគអេដស៍ប្រមាណ៧៦០០០នាក់
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា កម្ពុជាមានអ្នកកំពុងផ្ទុកមេរោគអេដស៍ប្រមាណ៧៦០០០នាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភដែលទាមទារឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការការពារខ្លួនបន្ថែមទៀត។

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧មិថុនានេះថា យោងតាមការប៉ាន់ប្រមាណពីកម្រិតនៃការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ដោយប្រើវិធីសាស្រ្តវិទ្យាសាស្រ្តក្នុងឆ្នាំ២០២២ ដែលមានប្រភពពី NAA, NCHADS & UNAIDS បានបង្ហាញថា មានមនុស្សប្រមាណ ៧៦.០០០ កំពុងផ្ទុកមេរោគអេដស៍ ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ ៦៥.៦៤៦នាក់ (ត្រីមាសទី១ឆ្នាំ២០២៣) បាននិងកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ត្រូវជា៩៩% នៃអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពរបស់ពួកគេកំពុងទទួលបានការព្យាបាលហើយ ៩៨%
នៃអ្នកផ្ទុកមេរោគអេដស៍ដែលទទួលការព្យាបាលត្រូវបានពិនិត្យឃើញថាមានការកាត់បន្ថយមេរោគមកកម្រិតទាបបំផុត។
លោក ឈឹម ឃិនដារ៉េត បានបន្តថា ក្នុងឆ្នាំ២០២២ កន្លងទៅចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីមានចំនួន ១ ៤០០នាក់មានការកើនឡើង ៣០០នាក់ បើប្រៀបធៀបនឹងតួរលេខក្នុងឆ្នាំកន្លងទៅដែលមានត្រឹមតែ ១ ១០០នាក់ ប៉ុណ្ណោះ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួន ១ ១០០ នាក់ ឬមានមនុស្ស៤នាក់បានឆ្លងថ្មីក្នុង១ថ្ងៃ និងមានមនុស្សស្លាប់
ដោយសារជំងឺអេដស៍៣នាក់ ក្នុង១ថ្ងៃ ។

លោក ឈឹម ឃិនដារ៉េត បានបន្ថែមថា ៨៣% នៃអ្នកឆ្លងថ្មីនៃមេរោគអេដស៍ គឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស (MSM) ក្រុមបំប្លែងភេទ (TG) ក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត (EW) និងអ្នកប្រើប្រាស់គ្រឿងញៀន (PWUD/PWID) ជាពិសេសចំណោមបុរសរួមភេទជាមួយបុរស (MSM) ក្រុមបំប្លែងភេទ និងយុវវ័យ (អាយុពី១៥-២៤ឆ្នាំ)។
នៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសកុំឱ្យមានការរើសអើងអ្នកផ្ទុកមេរោអេដស៍ទាំងក្នុងសង្គមរស់នៅប្រចាំថ្ងៃ និងក្នុងក្របខណ្ឌការងារ។ សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមទៅពិគ្រោះ
និងប្រឹក្សាជាមួយគ្រោះពេទ្យជំនាញព្រមទាំងទទួលយកឱសថពន្យារអាយុជីវិត៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


