Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ ការលេចចេញ​ជា​រូបរាង​នៃ​សមិទ្ធផល​នីមួយៗ គឺ​ទាមទារ​ឱ្យមាន​ចក្ខុវិស័យ និង​ការរួម​សហការ​ពី​គ្រប់ផ្នែក​-​គ្រប់​ជំនាញ​ពាក់ព័ន្ធ

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​បើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (​កៅស៊ូ AC) ប្រវែង ៤០០០ ម៉ែត្រ ទទឹង​ប្រវែង ៥០ ម៉ែត្រ និង​បុក​គ្រឹះ​ស្ថាបនា​ស្ពានបេតុង​អា​ម៉េ​ចំនួន ២ ខ្សែ តាម​បណ្តោយ​មហាវិថី ឈុន គង់ ស្ថិតនៅ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការលេចចេញ​ជា​រូបរាង​នៃ​សមិទ្ធផល​នីមួយៗ គឺ​ទាមទារ​ឱ្យមាន​ចក្ខុវិស័យ និង​ការរួម​សហការ​ពី​គ្រប់ផ្នែក​-​គ្រប់​ជំនាញ​ពាក់ព័ន្ធ ដូចជា​៖ ផែ្ន​ក​រចនា​ម៉ូត​ស្ថាបត្យកម្ម​, ផ្នែក​វិស្វកម្ម​សំណង់ និង​ផ្នែក​គ្រប់គ្រង​ត្រួតពិនិត្យ​សុវត្ថិភាព​គុណភាព ។​ល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ន័យ​នេះ យើង​អាច​ធ្វើការ​ប្រៀបប្រដូច​បាន​ថា ការ​រចនា និង​ស្ថាបនា​សន្តិភាព ឱ្យ​លេចចេញ​ជា​រូបរាង​ទ្បើង ដូចដែល​យើង​កំពុង​មាន​សព្វថ្ងៃ ក៏​មិនមែន​ងាយស្រួល​នោះ​ដែរ គឺ​កើតចេញពី​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ស្ថាបនិក​សន្តិភាព គឺ សម្តេច​តេ​ជោ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​កម្លាំង​សាមគ្គីភាព​របស់​ជនរួមជាតិ​ខ្មែរ​ទាំងអស់។

កត្តា​សុខសន្តិភាព បាន​បង្កលក្ខណៈ​ឱ្យ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​អាទិភាព​ទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និង​ភ្លើង ។ ក្រោម​ទិស​ស្លោក «​មាន​ផ្លូវ មាន​ស្ពាន មានសង្ឃឹម​», រាជរដ្ឋាភិបាល តែង​បានចាត់ទុក​ផ្លូវ និង​ស្ពាន គឺជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់​បំផុត ហើយក៏​ជា​កាតាលីករ​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ ។

រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ គឺមាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការតភ្ជាប់​រាជធានី​-​ខេត្ត​ឱ្យ​រួមគ្នា​តែមួយ ហើយ​ធ្វើដំណើរ​វិលជុំ​ដោយ​មិនបាច់​បក​ក្រោយ ជាពិសេស ក៏​ជា​យន្តការ​នៃ​ការភ្ជាប់​សកម្មភាព​ពាណិជ្ជ​កម្ម​, ទេសចរណ៍ និង​ការដឹកជញ្ជូន​កសិផល​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំណាយ​តិច បម្រើឱ្យ​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ផង​, ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​សម្រាប់​ប្រជាជន​គ្រប់រូប​ផង សំដៅ​ធ្វើយ៉ាងណា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា ដែល​សព្វ​ថ្ងៃជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឱ្យទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ។​

មុន​រំដោះ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩, រាជធានី​ភ្នំពេញ មាន​សភាព​ស្ងាត់ជ្រងំ ដែល​អ្នកខ្លះ​បាន​ហៅថា​ជាទី​ក្រុង​ខ្មោច ព្រោះតែ​ទីក្រុង​មួយ​នេះ​មិនមាន​មនុស្ស​រស់នៅ​ទៀតឡើយ ។ បន្ទាប់ពី​របប ប៉ុល ពត ត្រូវបាន​វាយ​ផ្តួលរំលំ ដោយ​កងកម្លាំង​អ្នកស្នេហាជាតិ​ក្រោម​ទង់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ គេ​ក៏​បានឃើញ​ប្រជាពលរដ្ឋ​មួយចំនួន​ចាប់ផ្តើម​នាំគ្នា​វិល​ចូលមក​រស់នៅក្នុង​រាជធានី​ភ្នំពេញ​វិញ ។

ជាង ៤៤​ឆ្នាំ ក្រោយ​ការដួលរលំ​នៃ​របប​វាលពិឃាត​នេះ​, រាជធានី​ភ្នំពេញ​កំពុងតែ​ប្រមូលផ្តុំ​ដោយ​ប្រជាពលរដ្ឋ​យ៉ាង​កកកុញ​កុះករ​រហូតដល់​ទៅ​ជាង ២ លាន​នាក់ ។ ទន្ទឹមនេះ គេ​ក៏​សង្កេតឃើញ​មានការ​ពង្រីក​ផ្ទៃដី​កាន់តែ​ធំ ជាមួយ​ការកើនឡើង​នូវ​អគារ​តូចធំ ខ្ពស់​ទាប​យ៉ាងច្រើន​ស្អេកស្កះ ។

ឯកឧត្ដម​ ក៏​សូម​ចូលរួម​ត្រេកអរ​ជាមួយ​លោកយាយ​លោកតា អ៊ំ​ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ចំពោះ​ការទទួលបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ដែល​កំពុង​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់ នាពេលនេះ រួមមាន​៖ (i) ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (​កៅស៊ូ AC) បណ្តោយ​ប្រវែង ៤.០០០ ម៉ែត្រ ទទឹង​ប្រវែង ៥០ ម៉ែត្រ និង (ii) ស្ពានបេតុង​អា​ម៉េ​ចំនួន ០២ ខ្សែ តាម​បណ្តោយ​មហាវិថី ឈុន គង់ ស្ថិតនៅ​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

ហើយ​ក៏​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ទាំងអស់ ដែល​សម្រេចបាន ជាពិសេស​សមិទ្ធផល​នៅក្នុង​វិស័យ​ផ្លូវ​គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​កើតជា​រូបរាង​ទ្បើង​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​តំបន់​បឹងទំពន់​-​ជើងឯក ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដោយ​ធានាបាន​នូវ​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ទៅតាម​របៀប និង​ក្បួនខ្នាត​នៃ​ការរៀបចំ​ទីក្រុង​មាន​ស្តង់ដារ​ទំនើប និង​ការរួមបញ្ចូល​នូវ​ចលនា​នៃ​ទីក្រុង​បៃតង និង​លក្ខណៈ​នៃ​ទីក្រុង​វៃឆ្លាត (Smart City) ស្របតាម​និន្នាការ​នៃ​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​ផ្នែក​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច និង​ការកើនឡើង​នៃ​ចំនួន​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២២ នាទី មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៤៧ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

Sokha Hotels

ព័ត៌មានពេញនិយម