Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការស្ទង់មតិបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការស្ទង់មតិដោយជនបរទេសជាបន្តបន្ទាប់ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ។ ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែ​ន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អ្វីដែលយើងបានធ្វើកំពុងដើរត្រូវទិសហើយៗ ការស្ទង់មតិចុងក្រោយបំផុត ខ្ញុំមិនបង្ហាញនូវទិន្នន័យទេ ប៉ុន្តែកម្ពុជាបានធ្វើការស្ទង់មតិ ខែមករា ឆ្នាំ ២០២២ ខែតុលា ឆ្នាំ ២០២២ ខែមករា ឆ្នាំ ២០២៣ ខែមេសា ឆ្នាំ ២០២៣ និងខែមិថុនា ឆ្នាំ ២០២៣ ប៉ុន្មានថ្ងៃមុននេះ ទើបនឹងចេញមក អញ្ចឹងចំណុចដែលសួរទាក់ទងនឹងការដើរត្រូវរបស់រាជរដ្ឋាភិបាល គឺមានចំនួនភាគរយខ្ពស់ខ្លាំងណាស់ ចំណុចដើរខុស គឺវានៅសេសសល់ ហើយមិនមែនជាការដើរខុសទេ គឺវាជាភាពទន់ខ្សោយ ឧទាហរណ៍ទាក់ទងនឹងបញ្ហាគ្រឿងញៀន ទាក់ទងនឹងបញ្ហាអសកម្មមួយចំនួនក៏នៅមាន»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាទន់ខ្សោយទាំងនោះ ត្រូវបានរកឃើញតាមរយៈការស្ទង់មតិ ហើយការស្ទង់មតិនេះ មិនមែនជាជនជាតិខ្មែរអ្នកធ្វើនោះទេ តែរាជរដ្ឋាភិបាលបានជួលជនជាតិបរទេសមកធ្វើការស្ទង់មតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម