ព័ត៌មានជាតិ
កម្មវិធីទូរសព្ទដៃថ្មីក្រសួងសាធារណៈការ ស្នើសុំសេវារាំងស្ទះត្រង់ណា អាចឆែកដឹងភ្លាម
ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទថ្មី MPWT Public Service Tracking ដែលអាចតាមដានរាល់ប្រតិបត្តិការប្រើប្រាស់សេវាសាធារណៈនៅក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ការប្រើប្រាស់កម្មវិធី MPWT Public Service Tracking ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាសាធារណៈ អាចតាមដានរាល់ប្រតិបត្តិការពីការស្នើសុំសេវាសាធារណៈ ប្រាប់អំពីស្ថានភាពការដំណើរការបន្តបន្ទាប់រហូតការផ្តល់សេវាត្រូវបានបញ្ចប់ទាំងស្រុង។

«តាម App នេះ យើងនឹងដឹងព័ត៌មានការស្នើសុំសេវាអ្វីមួយនៅក្រសួងសាធារណៈការ តើដល់ណាហើយ។ កន្លងទៅដាក់ចូលទៅស្ងាត់ជ្រាប មិនដឹងព័ត៌មានដល់ណា។ ឧទាហរណ៍យើងស្នើសុំកាត់ឈ្មោះយានយន្ត គេអោយវិក្កយបត្រយើងមិនដឹងព័ត៌មានអីទាំងអស់។ តាមរយៈកម្មវិធីនេះ យើងអាចដឹងឯកសាររបស់យើងចេញពីតុមួយទៅតុមួយធ្វើដល់ណាហើយ រហូតបញ្ចប់ទាំងស្រុង»។
លោករដ្ឋមន្រ្តីក៏ស្នើដល់ពលរដ្ឋដែលចង់ប្រើប្រាស់សេវាសាធារណៈមិនថាប្តូរបណ្ណបើកបរ ឬផ្ទេរកម្មសិទ្ធិ សូមមកទំនាក់ទំនងនៅមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង កុំប្រើប្រាស់សេវាអ្នករត់ការដែលចាយថវិកាអស់ច្រើនហើយយឺតយ៉ាវថែមទៀត។
លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យានិងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណៈនិងដឹកជញ្ជូនបានឲ្យដឹងថា កម្មវិធី MPWT Public Service Tracking អ្នកប្រើប្រាស់អាចស្កេន QR Code ឬវាយបញ្ចូលលេខវិក្កយបត្រពីកម្មវិធីទូរសព្ទ អាចដឹងពីស្ថានភាពពាក្យស្នើសុំសេវាសាធារណៈនៅគ្រប់ដំណាក់កាលរហូតដល់ការផ្ដល់សេវាបានបញ្ចប់ទាំងស្រុង។
លោកបន្តថា កម្មវិធីនេះក៏ផ្តល់លទ្ធផលស្កេនវិក្កយបត្រដែលធ្លាប់បង់ប្រាក់កន្លងទៅ អាចមើលពីប្រវត្តិពាក្យស្នើសុំគិតចាប់ពីឆ្នាំ ២០១៦។ កម្មវិធីនេះក៏អាចឲ្យអ្នកប្រើប្រាស់អាចស្កេនផ្ទៀងផ្ទាត់ភាពត្រឹមត្រូវសុពលភាព ឯកសារ បណ្ណសម្គាល់ កាតគ្រី ផ្លាកលេខ វិញ្ញាបនបត្រទាំងឡាយដែលមាន QR Code ដែលបានចេញដោយក្រសួងសាធារណការនិងដឹកជញ្ចូនប្រមាណ ៦ លានមកហើយ។
កម្មវិធី MPWT Public Service Tracking អាចទាញពីក្នុង App Store និង Play Store សម្រាប់ប្រើប្រាស់នៅលើទូរសព្ទស្មាតហ្វូន និងថេបប្លេត។
កាលពីម្សិលមិញ ក្រៅពីប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី MPWT Public Service Tracking ក្រសួងសាធារណៈការនិងដឹកញ្ជូន ក៏បានបើកសម្ពោធមណ្ឌលមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអេអ៊នម៉លសាខាមានជ័យ។ មណ្ឌលផ្តល់សេវាសាធារណៈថ្មីជាទីតាំងទី៧ ចាប់តាំងពីក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចបង្កើតឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈនៅតាមផ្សារទំនើបនិងទីប្រជុំជននានា។

បើកដំណើរការចាប់ពីម៉ោង ៩ព្រឹក ដល់ ១០យប់ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ មណ្ឌលនេះមានផ្ដល់សេវាដូចជា៖ (១)ប្ដូរ/ពន្យារបណ្ណបើកបរយានយន្ត (២)ដាក់ពាក្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬហៅថាឆៀក (៣) ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានជំនិះ និង (៤)បំពាក់ឧបករណ៍ ETC លើយានយន្ត និង លតាបត្រអនុញ្ញាតទោចក្រយានយន្ត ៥០០cc ឬ ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន។
រាល់ការផ្តល់សេវាសាធារណៈនៅក្នុងមណ្ឌលនេះ គឺសុទ្ធតែធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ១០០% ដែលអនុញ្ញាឱ្យធ្វើការបង់ប្រាក់តាមប្រព័ន្ធទូទាត់ប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូចំនួន ១២ ស្ថាប័ន ផ្តល់ភាពងាយស្រួលជូនដល់សាធារណៈជន ដែលមកប្រើប្រាស់សេវានៅទីនេះ និងស្របតាមយុគសម័យឌីជីថលូបនីយកម្ម៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


