ព័ត៌មានជាតិ
១៩ ចំណុចដែលអ្នកសារព័ត៌មានមិនគួរធ្វើនៅក្នុងដំណើរការបោះឆ្នោត
លោក ស៊ុំ ប៊ុនហ៊ុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានបង្ហាញឲ្យដឹងពីចំណុចសំខាន់ៗចំនួន១៩ ដែលអ្នកសារព័ត៌មានមិនគួរធ្វើនៅក្នុងដំណើរការបោះឆ្នោត។ ការបង្ហាញនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងជាមួយតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតសកល នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ចំណុចទាំង១៩នេះ រួមមាន៖

១.ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យមានការភ័ន្តច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ២.ការសរសេរបញ្ឆិតបញ្ឆៀង ដើម្បីឲ្យសាធារណជនមានការសង្ស័យទៅលើបុគ្គណាម្នាក់ ក្រុមបក្សណាមួយ។ ៣.ការផ្សព្វផ្សាយព័ត៌មានដែលពុំមានភស្តុតាងបញ្ជាក់។ ៤.ការផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណ:មួលបង្កាច់ បរិហារកេរ្តិ៍ និងជេប្រមាថដល់គណបក្សនយោបាយបេក្ខជន ឬអ្នកគាំទ្រណាមួយ។ ៥.ការប្រើភាសារញុះញង់ ឬវាយប្រហារ ដែលអាចបង្កភាពគ្មានសណ្តាប់ធ្នាប់ ។
៦.ការចែកចាយព័ត៌មានណាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ:ដែលបង្កឲ្យមានការភ័យខ្លាច ឬមានអំពើហិង្សាកើតឡើង។ ៧.ការផ្សព្វផ្សាយដែលមានការញុះញង់ឲ្យមានការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនាមតិ ឬនិន្នាការនយោបាយ។ ៨.ការបោះពុម្ពផ្សាយ ព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម។ ៩.ការផ្សាយហេតុការណ៍មិនពិតដែលជាការជេប្រមាថ ការមើលងាយដល់ស្ថាប័នជាតិ។ ១០.ការផ្សាយមានលក្ខណ:រើសអើង ប្រឆាំងនឹងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។

១១.ការសម្តែងចេញនូវនិន្នាការនយោបាយ ម៉ាក់ងាយ ឬការប្រមាថ តាមរយ:កាយវិការផ្សេងៗ។ ១២.ការបញ្ចេញបញ្ចូលនូវទស្សន:ផ្ទាល់ខ្លួននៅក្នុងហេតុការណ៍កំពុងកើតមានដែលខ្លួនធ្វើសេចក្តីរាយការណ៍។ ១៣.ការជ្រៀតជ្រែក ឬរំខានដល់ការងារចុះឈ្មោះបោះឆ្នោត បោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ១៤.ការផ្សព្វផ្សាយមិនឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត។ ១៥.ការទទួលសំណូក ឬជំរិតទាប្រាក់ ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយ ឬមិនផ្សព្វផ្សាយនូវព័ត៌មានណាមួយ។
១៦.ការធ្វើសម្ពាសន៍នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ១៧.ការប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីគាសង្កត់លើភាគីពាក់ព័ន្ធនានានៅក្នុងដំណើរការបោះឆ្នោត។ ១៨.ចៀសវាងការជក់បារី ការគូសឈើគូស ការគូសដែកកេះ នៅក្នុងទីស្តីការ គ.ជ.ប និងទីស្នាក់ការនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត។ ១៩.មិនត្រូវលេងល្បែងស៊ីសង ឬល្បែងកំសាន្ត នៅក្នុងទីស្តីការ គ.ជ.ប ទីស្នាក់ការ លធ.ខប ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


