Connect with us

ព័ត៌មានជាតិ

ខឿនរួតបាកាណប្រាសាទអង្គរវត្ត ឈានដល់ គម្រោងអភិរក្ស ដំណាក់កាលទី៣

បានផុស

នៅ

ក្រុមអ្នកជំនាញ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿន​រួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។

លោក ឃាម មុនី ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា ៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

ស្ថាបត្យកររូបនេះ បានលើកឡើងបន្តទៀតថា ការងារជួសជុលពង្រឹងខឿននៅតាមជ្រុងនីមួយៗបានចំនួន ២ទីតាំង បច្ចុប្បន្ន​សម្រេចបាន ៤០ភាគរយ។

លោក ឃាម មុនី ពន្យល់ថា ក្នុងទីតាំងនីមួយៗមានបាត់ថ្មដោយអន្លើ តម្រូវឱ្យបន្ថែមថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធខឿន រួមទាំងជណ្តើរឱ្យរឹងមាំឡើងវិញ។ ចំពោះថ្មចាស់ ដែលរកឃើញក៏នឹងយកទៅដាក់នៅតាមទីតាំងដើមវិញ។ ក្រុមការងាររៀបចំថ្មដែលក្រៀកហែក សម្អាតកំណកដី សម្អាតកំណកអាចម៍សត្វដែលនាំឱ្យថ្មពុកផុយ ពង្រឹងថ្មបាយក្រៀមផ្នែកខាងក្នុង បិទភ្ជិតកន្លែងមានទឹកហូរច្រោះ។ ដោយសារថ្មមួយចំនួនមើលពីខាងក្រៅ ឃើញសភាពល្អ តែបានពុកផុយផ្នែកខាងក្នុង ដែលជាភាពស្មុគ្រស្មាញលើការងារជួសជុល៕

អត្ថបទ៖ ​អាជ្ញាធរជាតិអប្សរា រូបភាព៖ លោក ភោគ ជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម