Connect with us

ព័ត៌មានជាតិ

ឧកញ៉ា សំ សុខនឿន៖ ពលរដ្ឋមួយចំនួន​យល់ថា អចលនទ្រព្យនឹងជាប់គាំង តែខ្ញុំគិតខុស​ពីគេបន្តិច

បានផុស

នៅ

ស្របពេលដែលប្រជាពលរដ្ឋមួយចំនួន កំពុងមានការព្រួយបារម្ភអំពីទីផ្សារអចលនទ្រព្យនៅកម្ពុជា មានអ្នកជំនួញផ្នែកនេះខ្លះ បានមើលឃើញពីសក្តានុពល និងអំណាចនៃផលចំណេញរយៈពេលវែង ក៏កំពុងតែប្រមូលទិញដីធ្លីជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិនិយោគអចលនទ្រព្យ ឬបងប្អូនខ្មែរយើងមួយចំនួនយល់ឃើញថា អចលនទ្រព្យនឹងជាប់គាំង តែខ្ញុំគិតខុសពី​គេបន្តិចហើយមើលទៅ។ នេះជាប្រយោគដែលសរសេរដោយលោកឧកញ៉ាវ័យក្មេង សំ សុខនឿន ប្រធាន​សមាគមអចលនទ្រព្យសកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty ។

លោកឧកញ៉ា សំ សុខនឿន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា« ខ្ញុំសម្រេចចិត្តទិញដីទំហំ 15.5 ហិកតា កាលពីខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងតម្លៃ $10/m2 ដោយរង់ចាំរយៈពេល ៥ឆ្នាំក្រោយ ឬ៧ឆ្នាំក្រោយ, តើ៥ឆ្នាំក្រោយ ឬ៧ឆ្នាំក្រោយ ដីនេះនឹងមានតម្លៃប៉ុន្មាន?

មូលហេតុដែលលោកឧកញ៉ា សំ សុខនឿន ហ៊ានសម្រេចចិត្តវិនិយោគលើអចលនទ្រព្យនាពេលនេះ និងសន្និដ្ឋាន​ពីសញ្ញាណវិជ្ជមាន រយៈពេល ៥ទៅ ៧ឆ្នាំខាងមុខ ដោយសារហេតុផលបី រួមមាន ៖ ទី១. កម្ពុជា ជាប្រទេស​បន្តការរីកចម្រើនយ៉ាងឆាប់រហ័ស តម្លៃដីបន្តឡើងជាខ្លាំង។ ទី២. ភ្នំពេញបន្តរីកជារៀងរាល់ឆ្នាំ ហេដ្ឋារចនា​សម្ព័ន្ធបន្តសាងសង់រៀងរាល់ថ្ងៃ, និងទី៣. ការទិញនេះមានតម្លៃទាប បើធៀបនឹងទីក្រុងភ្នំពេញពេលនេះ។

ជាការកត់សម្គាល់ប្រធានសមាគមអចលនទ្រព្យសកលលោកឧកញ៉ា សំ សុខនឿន តែងតែធ្វើការវិនិ​យោគ​តាមអ្វីដែលលោកបានព្យាករណ៍ ដោយសម្រេចបានជោគជ័យជានិច្ច។

ភ្ជាប់ជាមួយនឹងការលើកឡើងរបស់លោកឧកញ៉ា សំ សុខនឿន នាពេលថ្មីៗនេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិ​ភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វដ្តនៃវិបត្តិសេដ្ឋកិច្ច តែងតែកើតឡើងនារយៈពេល ១០ឆ្នាំម្តង។ លោកបានកត់សម្គាល់ថា នៅពេលដែលសេដ្ឋកិច្ចងើបឡើង​ដល់ចំណុច​មួយដែលខ្ពស់បំផុត នឹងធ្លាក់ចុះមកវិញដល់ចំណុចសូន្យ ដែលបញ្ហានេះកើតឡើងរវាង ១០ឆ្នាំម្តង។ ជាក់ស្តែងនៅក្នុង​អំឡុងវិបត្តិឆ្នាំ ២០០៨ ដែលគ្រប់យ៉ាងកំពុងរីកចម្រើន ស្រាប់តែមានវិបត្តិហិរញ្ញវត្ថុកើតឡើងយ៉ាងទាន់ហន់។ វិបត្តិនេះត្រូវបានគេមើលឃើញថា កើតឡើងដោយសារតែអ្នកប្រើប្រាស់ និងអ្នកមានប្រាក់ មានគំនិតសុទិដ្ឋិនិយម​ច្រើនជ្រុលលើកំណើនសេដ្ឋកិច្ចអាមេរិក ដែលកំពុងតែបោះពួយយ៉ាងលឿន ហើយធនាគារ ក៏ចាប់ផ្តើមបង្ហូរឥណទាន​លើសលប់ ដែលច្រើនរហូតដល់ធនាគារខ្លួនឯង ត្រូវក្ស័យធនបិទទ្វារជាបន្តបន្ទាប់។

បន្ទាប់ពីធ្លាក់ដល់ចំណុចអស់កន្លែងធ្លាក់ សេដ្ឋកិច្ច ក៏ចាប់ផ្តើមងើបឡើងវិញខ្ពស់បំផុតនៅឆ្នាំ ២០១៨-២០១៩។ ប៉ុន្តែត្រឹមតែរយៈពេល ១០ឆ្នាំប៉ុណ្ណោះ វិបត្តិកូវីដ-១៩ បានបំផ្លាញកំណើនសេដ្ឋកិច្ចដែលកំពុងលូតលាស់នេះរាបដល់ដី។

ទោះយ៉ាងណា កំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងសន្សឹមៗ ក្រោយរាជរដ្ឋាភិបាល បានទប់ស្កាត់ការ​ឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យគ្រប់ផ្នែកទាំងអស់មានសន្ទុះល្អប្រសើរ។

ដូចអ្វីដែលលោកឧកញ៉ា​ សំ សុខនឿន ធ្វើការព្យាករខាងលើរយៈពេល ៥-៧ឆ្នាំទៀត ស្ថានភាពវិស័យអចលនទ្រព្យ​អាចនឹងមានទីផ្សារល្អ ស្របពេលដែលសេដ្ឋកិច្ចក៏នឹងមានកំណើនខ្ពស់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៣៧ នាទី មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្មេង​ជិត ២ពាន់​នាក់ ស្លាប់​រៀងរាល់​ថ្ងៃ ដោយ​សារ​ការ​បំពុល​ខ្យល់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២២ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម