ព័ត៌មានជាតិ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បោះពុម្ពសៀវភៅ១ម៉ឺនច្បាប់ «គ្រឹះនៃជីវិត ក្នុងមាគ៌ាអចលនទ្រព្យ» ជាផ្លូវការ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានប្រកាសបោះពុម្ពសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ចំនួន ១ម៉ឺនច្បាប់ ដែលនិយាយពីជីវិតផ្ទាល់ខ្លួនរបស់លោកក្នុងវិស័យជំនួញកន្លងមក ធ្លាប់ជាកូនកសិករប្រែក្លាយជាអ្នកដឹកនាំសាជីវកម្មជាច្រើនក្នុងពហុវិស័យ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបង្ហើបឲ្យដឹងថា សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» លោកសម្រេចបោះពុម្ពផ្សាយប្រមាណ១ម៉ឺនច្បាប់ គឺជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ជំនាញ និងព័ត៌មានក្នុងវិស័យអចលនទ្រព្យជូនដល់ពលរដ្ឋដែលមានបំណងចង់បានពុទ្ធិបន្ថែមទុកជាទុនជីវិត។

អ្នកឧកញ៉ាបន្តថា វិស័យអចលនទ្រព្យនេះហើយបានកែប្រែជោគវាសនារបស់លោកឲ្យស្គាល់ពន្លឺច្បាស់នៃជីវិត។ ដូច្នេះទើបលោកសម្រេចចិត្តសរសេរចងក្រងបទពិសោធន៍ជីវិត ទាំងការសិក្សា ការងារ ជំនួញ ទំនាក់ទំនង ពិសេសនោះ គឺគន្លឹះក្នុងមាគ៌ាអចលនទ្រព្យ ដែលជាវិស័យធ្វើឲ្យមានអ្វីៗដូចសព្វថ្ងៃដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសិក្សាឈ្វេងយល់ដើរលើវិថីអចលនទ្រព្យឲ្យបានជោគជ័យគ្រប់គ្នា។

អ្នកឧកញ៉ាថ្លែងថា «នៅក្នុងសៀវភៅនេះ ខ្ញុំបានរកឃើញតម្លៃពិតនៃជីវិតដ៏ឧដុង្គឧត្តមរបស់មនុស្សគ្រប់គ្នា។ មែនទែនទៅសំណេរនេះ ខ្ញុំបានសង្កត់ធ្ងន់ថា បើចង់មានតម្លៃ ត្រូវខំប្រឹងកែច្នៃខ្លួនឯងឲ្យមានតម្លៃ គ្មាននរណាអាចជួយឲ្យយើងមានតម្លៃក្រៅពីខ្លួនយើងឡើយ»។

ម្ចាស់ស្នាដៃសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»បានសង្កត់ធ្ងន់ថា សៀវភៅដ៏មានតម្លៃនេះ ក៏បានផ្តោតទៅលើពាណិជ្ជករជោគជ័យ រមែងជាមនុស្សមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ចេះឆក់ឱកាស និងមានផ្នត់គំនិតវិជ្ជមានច្រើនជាងអវិជ្ជមាន។អ្នកជំនួញជោគជ័យ និងយូរអង្វែង ត្រូវតែប្រកាន់ភ្ជាប់លើភាពត្រឹមត្រូវ និងស្របច្បាប់ជាប់ជានិច្ច ពោលគឺមិនមែនលេងផ្លូវកាត់ណាមួយនោះទេ។

សូមជម្រាបថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបញ្ចប់ថ្នាក់បណ្ឌិតពីក្រៅប្រទេស៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ