ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលជាង១៧លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ
សៀមរាប ៖ គ្រឹះស្ថានអង្គរបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរសរុបចំនួន ៣៨៥ ៧៦៩នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលបានពីការលក់សំបុត្រនេះ មានប្រមាណជាង១៧លាន៨សែនដុល្លារអាមេរិក កើនជាង ៦ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ហើយដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានអ្នកទេសចរចំនួន ៤១ ០១២នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលលក់សំបុត្រនោះមានចំនួន ១ ៨១១ ៥៨៩ដុល្លារអាមេរិក។

គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បានចំនួន ៩៥ ៥៣៥ដុល្លារ ដល់អ្នកទេសចរអន្តរជាតិចំនួន ៦ ៣៦៩នាក់ និងរកចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្នៀស បានចំនួន ២៩២ ៩៤០ ដុល្លារ ក្នុងរយៈពេល៦ខែនេះ។

គ្រឹះស្ថានអង្គរក៏បានប្រកាសឲ្យដឹងដែរតថា ចំណូលពីការលក់សំបុត្រនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៧៧១ ៥៣៨ដុល្លារ៕
ដោយ ៖ គឿនវេត


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង