Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់រំពឹងវិស័យឧស្សាហកម្មកើនឡើងជិត ៤០%ក្នុងឆ្នាំ ២០២៣

បានផុស

នៅ

វិស័យឧស្សាហកម្មកម្ពុជា មានកំណើនជារៀងរាល់ឆ្នាំ ពោលគឺមានការធ្លាក់ចុះតែអំឡុងឆ្នាំ ២០២០-២០២១ ដែលកើតមានវិបត្តិកូវីដ-១៩ប៉ុណ្ណោះ, ប៉ុន្តែក្រោយមកមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣នេះ មានការរំពឹងថា នឹងមានកំណើនដល់ទៅ ៣៩ភាគរយ នៃការចូលរួមចំណែកទៅលើផលិតផលក្នុងស្រុកសរុប GDP។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា ការកើនឡើងនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវលិខិតបទដ្ឋានគតិ​យុត្តជា​បន្តបន្ទាប់ នៅក្នុងគោលដៅជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា ជាពិសេសទាក់ទាញវិនិយោគិន​ឱ្យកាន់​តែប្រសើរ។

បើតាមលោក ហេង សុខគង់ បញ្ជាក់ថា ច្បាប់វិនិយោគថ្មី បានទាក់ទាញវិនិយោគិនយ៉ាងច្រើនឱ្យចូលមកដាក់​ទុនវិនិយោគ​នៅកម្ពុជា ក្រោយពីច្បាប់នេះចេញជាស្ថាពរ។ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានបន្ថែមដូច្នេះថា« នៅក្រោយបោះឆ្នោត នឹងមានបណ្តាក្រុមវិនិយោគិនថ្មីៗ មកបោះទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ជាពិសេសវិស័យ Non Garment ដូចជា បច្ចេកវិទ្យា វិនិយោគលើធនធានរ៉ែ កម្មន្តសាល និងបង្កើតរោងចក្រផលិតឈីប ជាដើម»។

​លោក សុខគង់ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះកម្ពុជា ចិន មានទំនាក់ល្អទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ។ លោកថ្លែងបែបនេះថា« បើគិតទៅវិនិយោគិនចិនមកបណ្តាក់ទុនលេខ១នៅកម្ពុជាយើង រយៈពេលចុងក្រោយនេះ ពោលគឺប្រជែងជាមួយជប៉ុន និងកូរ៉េខាងត្បូង»។

ទោះយ៉ាងណាលោកថា កម្ពុជា ស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងចូលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលបំណងប្រែក្លាយចក្ខុវិស័យប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ ២០៥០ខាងមុខ។

ជាមួយនឹងកំណើននេះ ធនាគារជាតិ ក៏បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម