ព័ត៌មានជាតិ
សម្តេចតេជោ និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបន្តកាត់ប្រាក់ខែ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ឥទ្ធិពលនៃជំងឺកូវីដ១៩ នៅតែបន្តកើតមានឡើង នៅក្នុងប្រទេសកម្ពុជា បើទោះបីជាបានឆ្លងកាត់រយៈពេលពេញ ១ ឆ្នាំនេះទៅហើយក្តី។
គិតត្រឹមថ្ងៃទី ២៦ ខែមករា នេះ អ្នកជំងឺកូវីដ១៩ សរុបចំនួន ៤៥៨ នាក់ឆ្លងជំងឺកូវីដ១៩ និងជាសះស្បើយ ៤០៩ នាក់ ខណៈ ៤៩ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គ្រាដែលកម្ពុជានៅតែបន្តមានករណីឆ្លងជំងឺកូវីដ១៩ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាច្រើនរូប បានប្រកាសបន្តកាត់ប្រាក់បៀវត្សប្រចាំខែ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ រយៈពេល ៧ ខែកន្លងមកសម្តេចបានកាត់ប្រាក់ខែរបស់សម្តេចទាំងអស់ជូនទៅក្រសួងសុខាភិបាល ដែលមានទឹកប្រាក់សរុប ចំនួនជាង ៦៣ លានរៀល(៦៣.៦៣៩.០០០)។
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។
បន្ទាប់ពីការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន មានមន្ត្រីរដ្ឋាភិបាលថ្នាក់ដឹកនាំជាច្រើរូប ទៀត ក៏បានប្រកាសបន្តកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាស កាត់ ប្រាក់បៀវត្សរយៈពេល៦ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសប្រកាសកាត់បៀវត្សរយៈពេល៦ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសប្រកាសកាត់បៀវត្សរយៈពេល៦ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្រៅពីនេះ មានរដ្ឋមន្ត្រីជាច្រើនរូបទៀត បានប្រកាសកាត់ប្រាក់បៀវត្សជាបន្តបន្ទាប់ ដូចជារដ្ឋមន្ត្រីក្រសួងសារណការ លោក ស៊ុន ចាន់ថុល រយៈពេល ៦ ខែ និងរដ្ឋមន្ត្រីជាច្រើនរូបទៀត៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ