កីឡា
គ្រូថ្មីរបស់ វិសាខា មើលការប្រកួតលីគកម្ពុជា ជាង៥០ លើក ទើបមកដឹកនាំក្លិបកម្ពុជា
លោក Gerard Jones គ្រូបង្គោលថ្មីរបស់ក្លិបបាល់ទាត់ វិសាខា បានតាមដានយ៉ាងយកចិត្តទុកដាក់ពីការប្រកួតនៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា មុនពេលលោកសម្រេចចិត្តចូលមកដឹកនាំក្លិបវិសាខា។

នៅក្នុងបទសម្ភាស ក្រោយចប់ពិធីចាប់ឆ្នោតលីគកម្ពុជារដូវកាលថ្មី លោក Gerard Jones បានរៀបរាប់ថា ៖«លីគបាល់ទាត់កម្ពុជាមានកម្រិតស្តង់ដាល្អ។ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងមែនទែន។ តាមពិតទៅ ខ្ញុំបានមើលច្រើនណាស់កាលពីឆ្នាំមុន។ ខ្ញុំមានរបៀបផ្ទាល់ខ្លួនរបស់ខ្ញុំដោយបានបានមើលការប្រកួត ៥៥ លើក។ វាជាការប្រកួតដ៏ច្រើន ជាពិសេសខ្ញុំផ្តោតលើការប្រកួតរបស់ វិសាខា»។
បន្ទាប់ពីចូលខ្លួនមកដឹកនាំក្លិប វិសាខា បុរសញ្ជាតិអង់គ្លេសវ័យ ៣៥ ឆ្នាំ ចាត់ទុកថា ខ្លួនមានសំណាងដែលមានក្រុមការងារដ៏ល្អរបស់ក្លិបនៅជាមួយលោក ហើយឆ្នាំនេះសង្ឃឹមនឹងមានអ្វីកាន់តែពិសេសសម្រាប់ក្លិប។ លោកពិតជាចាប់អារម្មណ៍ខ្លាំងអំពីថ្នាក់ដឹកនាំ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិប។

លោកបានលើកឡើងថា ៖«ក្លិបកំពុងអភិវឌ្ឍថ្នាលយុវជនដ៏អស្ចារ្យ។ យើងមានកីឡាករវ័យក្មេងល្អ។ ខ្ញុំពិតជាចាប់អារម្មណ៍កីឡាករវ័យក្មេងរបស់កម្ពុជា។ ជាក្លិបដែលមានកម្រិតស្តង់ដា។ អ្នកគាំទ្រនឹងបានឃើញផែនការច្រើនទៀតរបស់វិសាខា»។
នៅពេលសួរថា អ្វីជាផែនការរបស់លោកសម្រាប់ការដឹកនាំវិសាខានៅរដូវកាលទីមួយ? លោកឆ្លើយថា ឈ្នះជើងឯកលីគគឺជាគោលដៅ និងទទួលបានកៅអីលេងពានរង្វាន់អន្តរជាតិ។
លោកបន្តថា វាពិតជាមិនគួរឲ្យជឿ ក្លិបព្រះខ័នរាជស្វាយរៀងតំណាងក្លិបបាល់ទាត់កម្ពុជាឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League។ លោកបានទៅទស្សនា ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានមនុស្សទៅមើលផ្ទាល់ច្រើនស្ទើរមិនគួរឲ្យជឿ។ ក្លិបភ្នំពេញក្រោន និង វិសាខា ក៏បានរួមចំណែកនៅក្នុងពានរង្វាន់អន្តរជាតិនេះដែរកន្លងមក។

«ខ្ញុំគិតថា នេះជាជោគជ័យកំពុងបន្ត។ នៅឆ្នាំក្រោយ យើងនឹងទទួលបានកៅអីបន្ថែមទៀត។ ក្នុងនោះ វិសាខា ក៏នឹងមានដែរ។ យើងនឹងបន្តលើកកម្ពស់ស្តង់ដាលីគ។ ខ្ញុំគិតថា បាល់ទាត់កម្ពុជាកំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់មានគុណភាពដែលនឹងចេះតែបន្តកើនឡើងខ្ពស់ជាលំដាប់»។ លោក Gerard Jones បានសង្កត់ធ្ងន់។
លោក Gerard Jones មានបទពិសោធច្រើនរាប់ចាប់តាំងពីតួនាទីជាគ្រូឧទ្ទេស ជំនួយការគ្រូបង្វឹក និងគ្រូបង្គោល ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៥។ ពីឆ្នាំ២០១៨ ដល់ ២០២៤ លោកជាគ្រូឧទ្ទេសរបស់សហព័ន្ធកីឡាបាល់ទាត់អាមេរិក និងជានាយកបណ្តុះបណ្តាលគ្រូបង្វឹកក្លិប Sporting Kansas City ពីឆ្នាំ២០២២ ដល់ ២០២៥៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


