ជីវិតកម្សាន្ដ
តារាចិនម្នាក់ទៀត យកមុខរបរដឹកជញ្ជូនអាហារ ជាអាជីពនាំមុខ ក្រៅពីការសម្ដែង
តារាសម្ដែង Yu Qing Bin បានចែករំលែកវីដេអូដែលខ្លួនកំពុងធ្វើការជាអ្នកបើកបរដឹកជញ្ជូនអាហារ ដោយបង្ហាញថា នេះបានក្លាយជាការងារបច្ចុប្បន្នរបស់គាត់។ យោងតាមគេហទំព័រ Znews QQ បានរាយការណ៍ថា នៅក្នុងវីដេអូនោះ គេឃើញប្រុស ជិះកង់អគ្គិសនី ពេលកំពុងផ្តល់អាហារ។

តារាប្រសុវ័យ៤១ឆ្នាំ បានចែករំលែកជាមួយទស្សនិកជនរបស់គាត់ថា៖ «នេះជាជីវិតរបស់ខ្ញុំនៅពេលនេះ ធ្វើឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ»។
វីដេអូមួយនោះបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយមានអ្នកចូលមើលរាប់លានដង។ នៅពេលអ្នកគាំទ្រសួរថា តើនេះជាតួសម្រាប់រឿងខាងមុខឬអត់នោះ Yu បានបញ្ជាក់ថា មិនពិតទេ។
ការឆ្លើយតបរបស់គាត់បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកគាំទ្រមួយចំនួនបានស្មានថា គាត់អាចនឹងកំពុងធ្វើគម្រោងថ្មីមួយឬរៀបចំការសម្ដែងជាសាធារណៈ។ អ្នកផ្សេងទៀតជឿថា លោកបានប្តូរអាជីពដោយសារតែការតស៊ូក្នុងអាជីពសម្ដែងរបស់គាត់ ដែលជាទ្រឹស្ដីដែលគាំទ្រដោយបញ្ហាប្រឈមដែលកំពុងកើតមានដោយឧស្សាហកម្មភាពយន្តចិន រួមទាំងការលំបាកផ្នែកសេដ្ឋកិច្ច និងការត្រួតពិនិត្យខ្លឹមសារដ៏តឹងរឹង។
លោក Yu Qing Bin បានចាប់ផ្តើមអាជីពរបស់គាត់ ជាមួយនឹងតួសម្តែងក្នុងរឿងភាគដូចជា «The Legend of Yang Guifei» «The Shaw Eleven Lang» «Border Town Prodigal» និង «Thin Ice »។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានលេចមុខតិចតួចក្នុងផលិតកម្មធំៗ ដោយចាប់យកតួនាទីជាអ្នកគាំទ្រ ឬចូលរួមក្នុងរឿងភាគតូចៗប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមចម្រៀងជប៉ុនល្បីមួយ បែកបាក់គ្នាដោយសារតែសមាជិកម្នាក់ បង្ខំបុគ្គលិកស្រីផ្ញើរូបអាក្រាតកាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


