Connect with us

នយោបាយ

ប្រធានបក្សប្រជាជនណែនាំដល់មន្ត្រីបក្សឱ្យមានភាពស្អាតស្អំ

បានផុស

នៅ

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​គណបក្សឱ្យមានភាពរឹង​មាំ ស្មោះត្រង់ ស្អាតស្អំ ចំពោះ​ប្រជាជន ហាម​ដាច់ខាតធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និង​តាំងខ្លួនជាចៅហ្វាយនាយរបស់ប្រជាជននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីខួបកំណើតបក្សលើកទី៧៤ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍ថា​ជ័យជម្នះរបស់គណបក្សគឺ​អាស្រ័យលើការគាំទ្ររបស់ប្រជាពលរដ្ឋ ហើយ​បក្សប្រជាជន​ត្រូវ​ធានា​ពី​ការ​គាំទ្រ​របស់ប្រជាពលរដ្ឋ​ចំពោះ​ខ្លួន​បន្ត​ទៀតដោយ​បន្ត​បម្រើ ពឹង​ផ្អែក និង​រៀនសូត្រពីប្រជាជន។ សម្ដេច​បន្ថែមថាមន្ត្រីគណបក្ស​ត្រូវ​តែ​រឹង​មាំ​ និងស្អាតស្អំប្រកប​ដោយសមភាពគុណធម៌និងសីលធម៌។

សម្ដេច​ថា៖ «ភាពជាក់ស្ដែង​បាន​បង្ហាញថា​ប្រជាពលរដ្ឋគាំទ្រ​តួនាទី​ដឹកនាំរបស់គណបក្សគាំទ្រ​គណបក្សប៉ុន្ដែ​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​ទង្វើខុសឆ្គងរបស់មន្ត្រីមួយ​ចំនួន​អាស្រ័យ​ហេតុ​នេះ​មន្ត្រីគ្រប់រូបត្រូវ​ធ្វើអំពើល្អ មិន​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិនិង​ប្រយោជន៍របស់​ប្រជាជន មិនត្រូវ​មានឥរិយាបថជា​ចៅហ្វាយ​នាយរបស់ប្រជាជន​នោះឡើយ»។

ក្នុង​ឱកាស​នៃ​ខួប​បង្កើត​គណបក្ស​នេះ​សម្ដេ​ចតេជោក៏បាន​ថ្លែងបញ្ជាក់​ពី​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​ក្នុងការ​ដឹកនាំរដ្ឋដោយ​កសាងសេដ្ឋកិច្ច ប្រជាធិបតេយ្យ សមធម៌សង្គម ប្រជាជន​មាន​ការ​ងារ​ធ្វើគ្រប់គ្រាន់និង​សុខភាពល្អ ចៀសផុតពីភាគក្រីក្រផងដែរ។

គួរឱ្យដឹង​ផងដែរ​ថា​គណបក្សប្រជាជន​កម្ពុជា​ត្រូវបាន​បង្កើត​ឡើង​នៅថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ១៩៥១ ដើម្បីរំដោះជាតិចេញពីអាណានិគមនិយមបារាំង។ ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សនេះបានដឹកនាំវាយផ្ដួលរំលំខ្មែរក្រហមចេញពីអំណាចនឹងបានដឹកនាំកម្ពុជារហូតបច្ចុប្បន្នយ៉ាងរឹងមាំ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម