ព័ត៌មានជាតិ
ម៉ោងជាង ១ អធ្រាត្រ ឃាតក ឡើងអារកស្ត្រីម្នាក់ស្លាប់ចោលកូនតូចៗ ៣នាក់
បន្ទាប់ពីលែងលះប្ដីមក នាងមានស្នេហាលួចលាក់ជាមួយបុរសម្នាក់នៅក្នុងភូមិជាមួយគ្នា។ នៅយប់កើតហេតុគេមិនដឹងថា បុរសរូបនេះចូលមកផ្ទះរបស់នាងតាំងពីពេលណាទេ លុះនៅវេលាម៉ោងប្រមាណជា១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២១ក៏ស្រាប់តែបុរសនោះបានធ្វើសកម្មភាពយកកាំបិតមកអារករងគ្រោះ បណ្ដាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងតែម្ដងគ្មានអ្នកណាបានដឹងឡើយ ។
កំពង់ឆ្នាំង៖ ករណីស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតកឡើងអារកនៅលើផ្ទះ ទាំងកណ្ដាលអធ្រាត្របណ្ដាលអោយស្លាប់ចោលកូនតូចៗបីនាក់កាលពីយប់រំលងអធ្រាត្រថ្ងៃទី ២៤ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ហេតុការណ៍នេះ កើតឡើងស្ថិតក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនដៃដល់ជាឃាតករសមត្ថកិច្ចកំពុងធ្វើការប្រមាញ់យ៉ាងសកម្មដើម្បីស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ឪពុកម្ដាយ ក្រុមគ្រួសារ និងកូនតូចៗរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ពីដំណើររឿងឃាតកម្មសម្លាប់ស្ត្រីរងគ្រោះខាងលើនេះឲ្យដឹងថា ស្ត្រី រងគ្រោះឈ្មោះ អឿន រ៉េន អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មការិនីកាត់ដេរ មានកូនបីនាក់នៅក្នុងបន្ទុកស្រី១ ប្រុស ២ ដែលកូនស្រីច្បងមានអាយុ១១ឆ្នាំ រៀនថ្នាក់ទី៤និងកូនពៅតូច អាយុមួយខួប។ គ្រួសារនេះបានលែង លះគ្នាជាមួយប្ដីមុនជាង១ឆ្នាំ មុនពេលកើតហេតុនាងរស់នៅជាមួយនឹងកូនតូចៗបីនាក់នៅក្នុងខ្ទមតូចមួយ។
បន្ទាប់ពីលែងលះប្ដីមក នាងមានស្នេហាលួចលាក់ជាមួយបុរសម្នាក់នៅក្នុងភូមិជាមួយគ្នា។ នៅយប់កើតហេតុគេមិនដឹងថា បុរសរូបនេះចូលមកផ្ទះរបស់នាងតាំងពីពេលណាទេ លុះនៅវេលាម៉ោងប្រមាណជា១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២១ក៏ស្រាប់តែបុរសនោះបានធ្វើសកម្មភាពយកកាំបិតមកអារករងគ្រោះ បណ្ដាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងតែម្ដងគ្មានអ្នកណាបានដឹងឡើយ ។
លោក អឿន រឿន អាយុ៥៥ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះខាងលើនេះ បានឱ្យដឹងថា នៅយប់កើតហេតុ រូបគាត់និងប្រពន្ធរួមទាំងកូនៗផង បានដេកនៅឯផ្ទះរបស់គាត់ ដែលមានចម្ងាយពីផ្ទះស្ត្រីរងគ្រោះប្រមាណជា១០០ម៉ែត្រ។ ក្រោយពេលកើតហេតុភ្លាមក៏ឃើញចៅស្រីដែលត្រូវជាកូនរបស់ស្ត្រីរងគ្រោះខាងលើ បានរត់ទៅដាស់គាត់ ដោយប្រាប់ថា គេអារកម្ដាយរបស់នាងស្លាប់ហើយ ។ ភ្លាមនោះដែរគាត់ក៏បានរត់មកឡើងមើលលើផ្ទះឃើញកូនស្រីរបស់គាត់ត្រូវបានគេអារកស្លាប់ពិតប្រាកដមែន គាត់ក៏បានប្រញាប់ប្រញាល់ជិះម៉ូតូទៅរាយការណ៍ជូនលោកមេភូមិភ្លាមៗផងដែរទាំងយប់ ។
ដោយឡែកលោក ទា សៅ អាយុ ៦២ឆ្នាំ ជាអាជ្ញាធរភូមិក៏បានឱ្យ ដឹងដែរថា នៅយប់កើតហេតុនោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីឪពុករបស់ស្ត្រីរងគ្រោះ លោកក៏បានប្រមូលក្រុមប្រជាការពារភូមិ ឲ្យមកកន្លែងកើតហេតុដើម្បីជួយ ការការពារ និងជួយចាត់ចែងការងារផ្សេងៗ បន្ទាប់មកលោកក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកកន្លែងកើតហេតុជាបន្ទាន់ផងដែរ។
ជុំវិញករណីខាងលើនេះ លោក ឌុច ចំរើន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា ឃាតករដែលបានសម្លាប់ស្ត្រីខាងលើនេះ ត្រូវបានកំណត់មុខសញ្ញាបានហើយ តែបច្ចុប្បន្នជននេះត្រូវបានរត់គេចចេញពីមូលដ្ឋានបាត់ហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសមត្ថកិច្ចក៏កំពុងតែធ្វើការទំនាក់ទំនង ជាមួយនឹងសមត្ថ កិច្ចនៅតាមបណ្ដាខេត្ត ដើម្បីសហការស្វែងរកចាប់ជនបង្កយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


