ព័ត៌មានជាតិ
ផ្សារណាត់ RUA ចម្ការដូង រៀបចំឡើងដើម្បីជួយបណ្ដុះគំនិតឲ្យនិស្សិតចេះធ្វើទីផ្សារ និងក្លាយជាសហគ្រិន
មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (Business Development Center-BDC) ក្រោមការផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងរៀបចំបើកផ្សារណាត់ RUA ចម្ការដូង ជារៀងរាល់ថ្ងៃសៅរ៍ នៅទីតាំងមហា វិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ ចាប់ពីថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០២៣តទៅ។ ការបង្កើតផ្សារណាត់ RUA នេះ ដើម្បីជួយបណ្ដុះគំនិតឲ្យនិស្សិតចេះធ្វើទីផ្សារ និងក្លាយជាសហគ្រិន។

លោក សិទ្ធ គឹមសេង ជំនួយការផ្នែកអភិវឌ្ឍន៍ធុរកិច្ច នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យសារព័ត៌មានកម្ពុជាថ្មី ដឹងថា គោលបំណងនៃការបង្កើតផ្សារណាត់ RUA នេះឡើងគឺ៖ ទី១. ចូលរួមបណ្ដុះផ្នត់គំនិតអាជីវកម្ម និងបង្កើតបរិយាកាសសម្រាប់និស្សិតស្វែងយល់ពីអាជីវកម្ម ទី២.ជំរុញឲ្យនិស្សិតបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍នៃការបង្កើតផលិតផល និងបំពេញតម្រូវការទីផ្សារ ទី៣. បង្កើតនូវបរិយាកាសចំពោះការរៀន ប្រកបដោយអាជីវកម្មសម្រាប់និស្សិត និងស្វែងរកទីផ្សារលក់ផលិតផលស្រាប់របស់និស្សិត និងសហគមន៍ឲ្យកាន់តែប្រសើរ ទី៤. ជួយគាំទ្រនិស្សិតឲ្យចេះស្វែងរកប្រាក់ចំណូលអំឡុងពេលសិក្សា ទី៥. ត្រៀមខ្លួនក្លាយជាសហគ្រិនជោគជ័យនៃការប្រកបអាជីវកម្ម និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាដើម។

លោក សិទ្ធ គឹមសេង បញ្ជាក់ថា ផលិតផលដែលត្រូវដាក់លក់ក្នុងផ្សារណាត់ RUA មានដូចជា៖ ផលិតផលកែច្នៃ រុក្ខជាតិលម្អ ផលិតផលសាច់សត្វ ត្រី និងបន្លែ គ្រាប់ពូជ ជី សម្ភារៈកសិកម្ម និងកាហ្វេធម្មជាតិ។ ជាងនេះទៀត អ្នកដែលត្រូវលក់ក្នុងផ្សារណាត់នេះ មានក្រុមនិស្សិតផែនការអាជីវកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបងប្អូនសហគមន៍មកពីបណ្ដាខេត្តនានា។ លើសពីនេះ ផ្សារណាត់ RUA ចម្ការដូង ក៏ផ្ដល់ឱកាសឲ្យសាធារណជន និងអ្នករស់នៅជុំវិញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម អាចទិញផលិតផល កសិកម្មរបស់និស្សិត និងរីករាយជាមួយបរិយាកាសនៅទីនោះផងដែរ។

លោក សិទ្ធ គឹមសេង បន្ថែមទៀតថា ផ្សារណាត់ RUA នេះ នឹងបើកលក់រៀងរាល់ថ្ងៃសៅរ៍ចុងសប្ដាហ៍ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៦ល្ងាច តទៅ។ គម្រោងបើកជាប្រចាំនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅគម្រោងបន្ទាប់ទៀត ដែលការចូលរួមសហការឧបត្ថម្ភគាំទ្រដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា (ARDB)៕
អត្ថបទ៖ សួស សិត



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


