ព័ត៌មានជាតិ
ឃាត់ខ្លួនបក្ខពួកចោរម្នាក់ ក្នុងករណីប្រើល្បិចបោកអ្នករត់ម៉ូតូឌុប
ជនសង្ស័យជាចោរម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង ស្ទាក់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាពពាលខែ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ប៊ុន ភូ អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកថា សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ប.មានជ័យ 1W.9400 ជារបស់ជនរងគ្រោះឈ្មោះ សាំង ប៊ុនសឿន ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នករត់ម៉ូតូឌុប។
លោកបញ្ជាក់ថា នៅមុនកើតហេតុ វេលាម៉ោង៧ ព្រឹក ជនរងគ្រោះបានចេញទៅរត់ឌុប លុះជិះដល់ផ្លូវលេខ៣ ភូមិកំពង់ស្វាយ បានជួបមនុស្សប្រុសម្នាក់ឲ្យឌុបទៅផ្សារសិរីសោភ័ណ ប៉ុន្តែពេលជិះដល់មុខផ្សារស្រាប់តែជនសង្ស័យឲ្យឈប់ចាំ លុះចេញមកវិញឲ្យឌុបទៅបុរីណាវី នៅភូមិចក បានជួបមនុស្សម្នាក់ទៀតដែលជាបក្សពួក ដែលអង្គុយនៅមុខផ្ទះមួយចាក់សោគ្មានមនុស្សនៅ ។
បន្ទាប់មកបុរសម្នាក់ដែលអង្គុយមុខផ្ទះគេនោះជិះទៅហាងកាហ្វេ ចំណែកម្នាក់ទៀតឲ្យទៅឌុបម្តាយគេនៅរង្វង់មូលបុរី ដើម្បីយកសោរចូលផ្ទះហើយជិះមកវិញថា មិនឃើញម្តាយស្របពេលពេលនោះជនសង្ស័យបានខ្ចីម៉ូតូទៅរកម្តាយបន្តដើម្បីយកសោរមកចូលផ្ទះហើយបានប្រាប់ជនរងគ្រោះថា ផ្ទះជារបស់ខ្លួនកុំភ័យ ទើបអ្នកម៉ូតូឌុបព្រមឲ្យ ក៏ជនសង្ស័យនាំគ្នាជិះបាត់ស្រមោលទាំង២នាក់តែម្តង ។ ដោយចាំយូពេកក៏ទៅដាក់ពាក្យប្តឹង និងឈានដល់ការឃាត់ខ្លួនបានតែម្ដង។
ជនសង្ស័យត្រូវបានជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


