ព័ត៌មានជាតិ
សម្ដេច ស ខេង សរសើរសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ចំពោះការខិតខំ ដោះស្រាយ និងសម្រាលបន្ទុកកម្មករ
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) ចំពោះការខិតខំប្រឹងប្រែង ដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗ របស់កម្មករ កម្មការិនី ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។

ការកោតសរសើរ និងថ្លែងអំណរគុណនេះ ខណៈ សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) នៅឯវិមាន ៧ មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣នេះ។

សម្ដេច ស ខេង បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់ CWPUC ចំពោះការខិតខំប្រឹងប្រែងរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលរួមចំណែកពង្រឹង និងបង្កើនកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមកម្មករ កម្មការិនី និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបន្តបុព្វហេតុ នៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះ សម្ដេចក្រឡាហោម លើកទឹកចិត្ត CWPUC ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចបានតាមទិសដៅការងាររបស់ខ្លួន និងធ្វើសកម្មភាពស្របទៅតាមច្បាប់ ស្ដីពី សហជីព។

នៅក្នុងឱកាសនោះដែរ សម្ដេច ស ខេង ក៏បានជំរុញប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងចូលរួមសកម្មភាពឲ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតផងដែរ។
សូមជម្រាបថា លទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដា នេះ CWPUC បានចាត់តាំងផ្នែកនីមួយៗ ចុះសួរសុខទុក្ខ ផ្ដល់អំណោយជូនសមាជិក សមាជិកា ជួបការលំបាក សរុបចំនួន ១២០ នាក់ ដោយចំណាយថវិកាសរុបប្រមាណ ៦០ លានរៀល៕
អត្ថបទ ៖ ពិសី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


