ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺ បោះឆ្នោតការពារអត្ថប្រយោជន៍របស់យើង និងក្រុមគ្រួសារយើង»
ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានទី ១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ទាំងអស់គ្នា ហើយ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺ បោះឆ្នោតការពារអត្ថប្រយោជន៍របស់យើង និងក្រុមគ្រួសារយើង»។

នៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី ២១ ខែកក្កដានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងនាមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានមើលឃើញ និងយល់ច្បាស់ពីការដឹកនាំ ទស្សនវិស័យ និងគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកត្រើយសន្តិភាព សូមប្រជាពលរដ្ឋខ្មែរទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺ បោះឆ្នោតការពារអត្ថប្រយោជន៍របស់យើង និងក្រុមគ្រួសារយើង»។ ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ទៀតថា «ថ្ងៃទី ២៣ ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាង ដែលខ្លួនគិតថា អាចផ្ញើជោគវាសនាប្រទេសជាតិលើបាន តាមរយៈសន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួន»។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ព្រឹកនេះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ទិសទី បានមូលមីជួបជុំ បង្ហាញទឹកចិត្ត និងការប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងធានារក្សាបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។ សម្រែកហ៊ោបន្ទរតាមជ័យឃោសនារបស់កងទ័ពទេវតា បង្ហាញពីស្មារតីគាំទ្រ ស្រលាញ់ និងជឿជាក់ ប្រកបដោយភាពស្វាហាប់មកលើការដឹកនាំរបស់គណបក្សប្រជាជន។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ដែលបានយកអស់កម្លាំងកាយ ចិត្ត ចូលរួមក្នុងយុទ្ធនាការរកសំឡេងឆ្នោតជូនគណបក្សក្នុងរយៈពេល ២០ ថ្ងៃ កន្លងទៅនេះ៕
អត្ថបទ ៖ ពិសី



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


