ព័ត៌មានជាតិ
លោកបណ្ឌិត ឆាយ ថន និងឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំសមាជិក៥ពាន់នាក់ហែបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតក្នុងខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ និងឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៃការជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយសមាជិកសមាជិកាគណបក្ស ប្រមាណ៥ពាន់នាក់ នៅទីលានវិមានឯករាជ្យខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងរយះពេល២០ថ្ងៃពេញ ក្រុមការងារចុះជួយក្រុមជាន់ថ្នាក់ បានចុះតាមខ្នងផ្ទះ ដើម្បីណែនាំដល់ប្រជាពលរដ្ឋពីពេលវេលា ទីតាំង ឯកសារដែលត្រូវយកទៅបោះឆ្នោត។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន ផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើគណបក្សប្រជាជន រួមទាំងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺដឹកនាំប្រកបដោយគោលនយោបាយច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ ដោយពឹងផ្អែកលើបទពិសោធន៍ដឹកនាំ។ រយៈពេល៤៤ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បាននាំនូវការអភិវឌ្ឍ និងការរីកចម្រើនបន្ទាប់ពីកម្ពុជាបានឆ្លងកាត់បទពិសោធដ៏ជូរចត់កន្លងមក។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ CPP គឺបេជ្ញាចិត្តបម្រើប្រជាជន និងបន្តអនុវត្តគោលនយោបាយបក្សដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ឯកឧត្តមបានរំលេចថា ក្រោមម្លប់នៃសន្តិភាព គណបក្សបក្សប្រជាជនបានប្រើឱកាសបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាជនទូទៅមិនថា បងប្អូនកម្មករ កម្មការិនី មន្រ្តីរាជការ អាជីវករជាដើម៕
អត្ថបទ៖ ភួង រដ្ឋា








-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២៩ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


