Connect with us

ព័ត៌មានជាតិ

គ.ជ.ប៖ ពលរដ្ឋជាង៧លាននាក់ ស្មើជាង ៧៤% ហើយ បានទៅបោះឆ្នោត

បានផុស

នៅ

គិតត្រឹមម៉ោង១៖០០ រសៀលថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចំនួនជាង៧លាន ១៨ម៉ឺននាក់ ឬប្រមាណជាង៧៤%ហើយ បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧នេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧នេះ បានចាប់ផ្តើមតាំងពីម៉ោង៧ព្រឹក ដោយមានថ្នាក់ដឹកនាំកំពូលៗ និងប្រជាពលរដ្ឋជាច្រើនបានសម្រុកទៅបោះឆ្នោតយ៉ាងសប្បាយរីករាយ។ ការិយាល័យបោះឆ្នោតទាំងអស់ នឹងត្រូវបិទនៅម៉ោង៣រសៀល ដើម្បីធ្វើការរាប់សន្លឹកឆ្នោត។ សម្រាប់អាណត្តិនេះ ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះ ស្រី ៥ ១៦១ ៩០៩នាក់។ ចំណែក ការិយាល័យបោះឆ្នោតវិញ ចំនូន២៣ ៧៨៩ ការិល័យនៅទូទាំងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម