ព័ត៌មានជាតិ
ភ្នំស នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ខណៈមនុស្សសម្រុកទៅទស្សនាដូចទឹកបាក់ទំនប់
ជាការពិតណាស់ ភ្នំស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីមុនធ្លាប់តែមានភាពស្ងប់ស្ងាត់ តែពេលនេះ បែរជាមានមនុស្សកកកុញខុសពីធម្មតា គាប់ជួនរដូវបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឈានចូលមកដល់ គេសង្កេតឃើញក្រុមអ្នកទេសចរ ក្នុងស្រុក និងក្រៅស្រុក នាំគ្នាទៅទស្សនាកម្សាន្តដូចទឹកបាក់ទំនប់។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មនុស្សជាច្រើន បាននាំគ្នាទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ព្រោះក្នុងពិធីនោះ ក្រៅពីមានការប្រណាំងទូក ក៏មានការប្រណាំងសេះជាច្រើនគូ នៅមុខវត្តពោធិរាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ជាមួយគ្នានេះ គេបានព្យាករណ៍ថា ភ្នំស ស្រុកកំពង់ត្រាច ក្នុងពេលអនាគត នឹងក្លាយជាតំបន់ទេសចរណ៍មួយយ៉ាងស្រស់ត្រកាល ដោយសារតំបន់ខាងលើមានភ្នំ និងបឹង រំលេចដោយទេសភាពស្រស់បំព្រង ហើយនៅរដូវប្រាំង ទឹកក៏មិនដែលរីងហួតហែងនោះដែរ។ កត្តាបែបនេះ ជាគន្លឹះទាក់ទាញក្រុមអ្នកទេសចរ ជិត ឆ្ងាយ សម្រុកមកលំហែកម្សាន្ត នៅតំបន់ទេសចរណ៍ភ្នំស កំពង់ត្រាច កាន់តែច្រើនឡើងៗ។

ទាក់ទិននឹងកំណើនមនុស្សដ៏ច្រើនលើសលប់ នៃតំបន់ទេសចរណ៍ ភ្នំកំពង់ត្រាច ជាប់បរិវេណ វត្តពោធិរាជលំពូ មហាជនសង្ឃឹមថា អាជ្ញាធរ និងអង្គភាពជំនាញ នឹងយកចិត្តទុកដាក់ក្នុងការជំរុញ ធ្វើការអភិវឌ្ឍនតំបន់នេះ ឲ្យកាន់តែមានភាពស្រស់ត្រកាលបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍កាន់តែមានការរីកចម្រើន៕




អត្ថបទ ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


