Connect with us

ព័ត៌មានជាតិ

វេទិកាសន្តិភាពកម្ពុជា គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧នេះ

បានផុស

នៅ

វេទិកាសន្តិភាពកម្ពុជា បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃវេទិកាសន្តិភាពកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ច្បាស់ថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នេះ។

វេទិកាសន្តិភាពកម្ពុជា បានគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់លទ្ធភាពជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ និងប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន។ ជាការកត់សម្គាល់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាយុវជនជំនាន់ថ្មី និងជាឥស្សជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលមានអត្តចរិកថ្លៃថ្នូរពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ទាំងផ្នែករដ្ឋបាលសាធារណៈ នយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងការទូត និងយុទ្ធសាស្ត្រយោធា ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ។

តាមរយៈលក្ខណៈសម្បត្តិ ស្នាដៃ និងប្រវត្តិដ៏ល្អប្រសើររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វរទិកាសន្តិភាពកម្ពុជា មានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ពិតជាឥស្សរជន ដែលស័ក្តិសមបំផុត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧នេះ ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃវេទិកាសន្តិភាពកម្ពុជា បានថ្លែងអំណរដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះ ប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំ លះបង់របស់សម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន គឺមិនអាចកាត់ថ្លៃបាននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម