ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សម្រេចរក្សាទុកមន្ត្រីទាំងអស់សម្រាប់អាណត្តិថ្មី កែទម្រង់តែរដ្ឋមន្រ្តីតាមស្ថាប័នមួយចំនួនតែប៉ុណ្ណោះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មន្ត្រីក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ត្រូវរក្សាឋានៈ តួនាទីដដែល មានតែរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីតាមស្ថាប័នមួយចំនួនតែប៉ុណ្ណោះ ដែលមានការកែទម្រង់។ សម្តេចតេជោ លើកឡើងបែបនេះ តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៣។

តាមរយៈសារជាសំឡេងនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យើងនឹងរក្សាទុកនៅមន្ត្រីទាំងអស់ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយឲ្យបន្តតទៅទៀត »។
សម្ដេចតេជោ ហ៊ុន សែន កបានបញ្ជាក់ទៀតថា «សម្រាប់អ្នកកាន់មុខតំណែងមុខងារសាធារណៈមិនមានបញ្ហាជាចំណោទនោះទេ លើកលែងតែអ្នកទាំងនោះមានដល់អាយុចូលនិវត្តន៍ ទើបអាចចូលនិវត្តន៍។ សម្រាប់មុខងារសាធារណៈ នឹងមិនត្រូវប៉ះពាល់នោះឡើយ ជាអគ្គនាយកដ្ឋាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុកខណ្ឌ គឺមិនត្រូវបានប៉ះពាល់នោះទេ មេទាហានគ្រប់ជាន់ថ្នាក់ មេប៉ូលីសគ្រប់ជាន់ថ្នាក់ មិនត្រូវបានប៉ះពាល់ទេ លើកលែងតែអ្នកនោះមានអាយុចូលនិវត្ត គឺត្រូវចូលនិវត្តន៍តាមច្បាប់ »។
បើតាមសម្ដេចតេជោ ចំពោះមុខងារខាងនយោបាយ ដែលតែងតាំងជាថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅតាមក្រសួងទាំងនោះនៅតែបន្តការងារ លើកលែងតែម្ចាស់ខ្លួនសូមលាឈប់ដោយសារកត្តាអាយុ ឬមានជំងឺច្រើន ។
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រោយ បន្តការយកចិត្តទុកដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយមន្ត្រីចាស់ៗ មន្ត្រីនៅមុខតំណែងបច្ចុប្បន្នត្រូវឲ្យមានបន្តការងារតទៅទៀត ដោយគ្មានការកែប្រែ លើកលែងតែសាមីខ្លួនឈប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


