ព័ត៌មានជាតិ
ក្មេងសិស្សសាលាជិះរថយន្ត CIVIC រេពេញផ្លូវ ៦០ ម៉ែត្រ បុករថយន្តដឹកឥដ្ឋដាច់កង់ទាំងពីរ
រថយន្តសេរីទំនើបមួយគ្រឿងដែលសាក្សីអះអាងថា អ្នកបើកបរជាក្មេងស្រីសិស្សសាលា បានបើករេចង្កូតទៅបុករថយន្តដឹកឥដ្ឋបណ្ដាលឲ្យដាច់សាក់ស៊ីកង់ក្រោយចេញពីតួរថយន្តតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៨ខែមករា តាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ប៉ែន សុវាសនា ប្រធានផ្នែកចរាចរណ៍នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក CIVIC ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ២BC០២ ៧៩ បើកបរដោយឈ្មោះ ចូយ ណង ភេទស្រី អាយុ២០ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង។ លុះមកដល់ចំណុចមុខក្រុមហ៊ុន មែកសឺដែស បានរេចង្កូតមកឆ្វេងដៃបុកកង់ក្រោយរថយន្តដឹកឥដ្ឋ ដែលធ្វើដំណើរទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរថយន្តដឹកឥដ្ឋដាច់សាក់ស៊ីកង់ក្រោយ ខ្ទាតចេញពីតួរថយន្ត ប៉ុន្តែសំណាងល្អពុំមានអ្នកគ្រោះថ្នាក់ឡើយ។
លោកបានបន្តថា តាមការសាកសួរពីនារីដែលបើកបររថយន្តសេរីទំនើបបង្កហេតុនោះគឺដោយសារតែនាងងងឹតមុខ។
ចំណែករថយន្តដឹកឥដ្ឋដែលរងការខូចខាតនោះ អ្នកបើកបរឈ្មោះ ហន ហុន ភេទប្រុសអាយុ៣៧ឆ្នាំស្នាក់នៅភូមិក្រាំងចិន ឃុំក្រាំងក្រយង ស្រុកពាមជរ ខេត្តព្រៃវែង។ រថយន្តដឹកឥដ្ឋដែលរងការខូចខាតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣C ៤៩ ៩៥។
តាមការបញ្ជាក់ពីនគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះគឺភាគីក្មេងស្រីជាសិស្សសាលាដែលបើកបររថយន្តសេរីទំនើបនេះបានចេញមុខជួសជុលរថយន្តដឹកឥដ្ឋទាំងស្រុងដើម្បីបញ្ចប់រឿង៕
អត្ថបទ ៖ នរា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?