Connect with us

ព័ត៌មានជាតិ

ក្រុមសហគ្រិនវ័យក្មេងគ្រប់វិស័យ បង្កើនភាពជាដៃគូជាមួយរដ្ឋាភិបាល ដើម្បីជំរុញការងើបឡើងនៃអាជីវកម្ម

បានផុស

នៅ

ផែនសហគ្រិនវ័យក្មេង សាខាមាតុភូមិតេជោរាជធានីភ្នំពេញ បានជួបពិភាក្សា និងស្នើសុំគំនិតយោបល់មួយចំនួន​ពីតំណាង​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២៣ ក្នុងគោលបំណងបង្កើនភាពជាដៃគូរ ដើម្បីជំរុញអាជីវកម្មនៅ​ក្នុងអាណត្តិដឹកនាំ​ដោយរាជរដ្ឋាភិបាល​ថ្មី ជាពិសេសចូលរូមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណាង ប៊ុនថន ម្ចាស់អាជីវកម្មដេគ័រ និងជាទីប្រឹក្សាផែនសហគ្រិនវ័យក្មេង សាខាមាតុភូមិតេជោ បានលើក​ឡើងថា នៅក្នុងជំនួបជាមួយលោក ផៃ ស៊ីផាន នាពេលនេះ ទទួលបានអនុសាសន៍ និងគំនិតជាច្រើនដើម្បីអភិវឌ្ឍបន្ត។ ជាពិសេស​លោកបានជំរុញទៅលើផ្នែកច្បាប់នៃការបង់ពន្ធ និងការពង្រីកទុនវិនិយោគ ជាដើម។ លោក ប៊ុនថន បានសង្កត់​ធ្ងន់ថា សហគ្រិនគឺជាកងទ័ពសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ តាមរយៈការ​បង់ពន្ធជូនរដ្ឋ។

ជាមួយគ្នានេះលោក រិន ច័ន្ទរិទ្ធិ អនុប្រធានផែនសហគ្រិនវ័យក្មេង និងជាប្រធានសាខាមាតុភូមិតេជោរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ សាខាមាតុភូមិតេជោ បាននិងកំពុងបង្កើនទំនាក់​ទំនងជាមួយរដ្ឋាភិបាលថ្មី ដើម្បីចូលរួមដោះស្រាយបញ្ហាជាអាទិភាពដែលកំពុងជួបប្រទះ និងប្តេជ្ញាចូលរួម​ជាមួយ​រដ្ឋាភិបាល​ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។ លោកបានបន្តថា សព្វថ្ងៃនេះ ផែនសហគ្រិនវ័យក្មេងមានសមាជិកប្រមាណ ១ម៉ឺននាក់ ក្នុងនោះ ផែនសហគ្រិនមាតុភូមិតេជោ មានចំនួនជាង ២ពាន់នាក់។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ​បានលើកឡើងថា នេះគឺជាលើកទី១ ដែលបានជួបសំណេះសំណាលជាមួយក្រុមសហគ្រិនវ័យក្មេង និងដឹងអំពីបញ្ហាមួយចំនួនដែលកំពុងជួបប្រទះ និងត្រូវដោះស្រាយ ជាពិសេសទៅលើបញ្ហាពន្ធដារ។ លោកបានបន្តថា សហគ្រិនគឺមានអំណាចសម្រាប់​រាជរដ្ឋា​ភិបាល។ ដូច្នេះរដ្ឋាភិបាល ត្រូវតែការពារ និងត្រូវមានវិធានក្នុងការសម្របសម្រួលសហគ្រិន​ដល់ការបង់ពន្ធប្រកប​ដោយនិរន្តរភាព និងមានភាពជាដៃគូរ។

លោក ផៃ ស៊ីផាន បានកត់សម្គាល់ឃើញថា សហគ្រិនមានគំនិតច្នៃប្រឌិត បង្កើតអាជីវកម្ម ​ប៉ុន្តែមិនទាន់យល់​ច្បាស់លាស់អំពីកាតព្វកិច្ចនៃការបង់ពន្ធដារ។

«អ្វីដែលខ្ញុំមើលឃើញ ភាគីទាំងពីរ រវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ គឺជាដៃគូរជាមួយគ្នា ក្នុងការរក្សាបាននូវចីរភាព និងភាពជាដៃគូរ»។ នេះជាការបន្ថែមរបស់លោក ផៃ ស៊ីផាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម