Connect with us

ព័ត៌មានជាតិ

មុន​ធ្វើ​ពិធី​បំបួស​នាគ​១៩​នាក់​ទៅ​ជា​ព្រះសង្ឃ នគរបាល​ស្រុក​បាភ្នំ​ ចុះ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន

បានផុស

នៅ

ព្រៃវែង​ ៖ នៅ​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​ចុះ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ក្នុង​ពិធី​បំបួស​នាគ ១៩​នាក់ នៅ​វត្ត​ជ្រៃ​ឧ​ត្ត​ម ហៅ​វត្ត​ខ្លា​លោត ស្ថិត​ក្នុងភូមិ​អណ្ដូង ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ព្រះ​ធម្ម​មុនី​រង្សី នុត វណ្ណៈ ព្រះ​អនុ​គុណ​ស្រុក​បាភ្នំ និង​ជា​ព្រះចៅអធិការ​វត្ត​ជ្រះ​ឧត្ដម ហៅ​វត្ត​ខ្លា​លោត បាន​ស្នើសុំ​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការ​ដ្ឋា​នគរបាល​ស្រុក​បាភ្នំ ដើម្បី​ពិនិត្យ​រក​សារធាតុ​ញៀន កុលបុត្រ (​នាគ​) មុននឹង​បំបួស​ជា​ព្រះសង្ឃ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម