ព័ត៌មានជាតិ
អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកភ្លៀងនៅតែបន្តធ្លាក់
រតនគិរី ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈកម្ពស់ទឹកនៅតាមដងទន្លេមេគង្គអាចនឹងហក់ឡើងក្នុងកម្រិតគួរឲ្យកត់សម្គាល់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អំពាវនាវប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ស្ថិតក្នុងស្រុកលំផាត់ និងស្រុកកូនមុំ និងរស់នៅតាមដងទន្លេសេសាន ស្ថិតក្នុងស្រុកអូយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកវើនសៃ ស្រុកតាវែង នៃខេត្តរតនគិរី ត្រៀមលក្ខណៈការពារទុកជាមុន ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលរងនូវសម្ពាធ និងព្យុះជាបន្តបន្ទាប់បណ្តាលឲ្យទឹកទន្លេហក់ឡើងក្នុងកម្រិតគួរឲ្យកត់សម្គាល់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីប្រាប់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកទន្លេមេគង្គហក់ឡើង អាចខលមកតាមលេខទូរសព្ទបន្ទាន់គឺ ១២៩៤ រួចអនុវត្តមានការណែនាំ៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


