ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់អរគុណពលរដ្ឋទូទាំងខេត្ត ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះលើសលប់
ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះយាយតា ប្រជាពលរដ្ឋគ្រប់ភូមិឃុំសង្កាត់ទូទាំងខេត្តពោធិ៍សាត់ទាំងអស់ ដែលស្រឡាញ់គាំទ្រ និងជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាឈ្នះលើសលប់ភ្លូកទឹកភ្លូកដី កន្លងទៅនេះ។

បន្ទាប់ពីលោកអភិបាលខេត្តនិងភរិយាបានអញ្ជើញទៅសួរសុខទុកម្ដាយនៅឯស្រុកកំណើតរបស់លោកក្នុងភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្ណៀង ខេត្តពោធិ៍សាត់ ដោយជម្រាបម្ដាយលោកថា ខេត្តពោធិ៍សាត់យើងឈ្នះឆ្នោតដាច់គេទូទាំងប្រទេសក្នុងចំណាត់ថ្នាក់លេខ១។

លោក ខូយ រីដា ក៏បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីថ្មី ចំពោះប្រជាពលរដ្ឋគ្រប់រូបរស់នៅក្នុងខេត្តពោធិ៍សាត់ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋពិតជាត្រឹមត្រូវតាមកាលៈទេសៈ ពីព្រោះប្រទេសកម្ពុជាយើងឆ្លងកាត់សង្គ្រាមរាប់រយឆ្នាំមកហើយ។

លោកអភិបាលខេត្តបានបន្តថា ក្នុងសម័យតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ជូនប្រជាពលរដ្ឋហើយធ្វើមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញនៅលើឆាកអន្តរជាតិបន្ថែមទៀតផង។ ជាមួយនឹងភាពជោគជ័យនៃការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ លើគណបក្សប្រជាជនកម្ពុជា លើសលប់ភ្លូកទឹកភ្លូកដីនោះ លោកអភិបាលក៏បានសន្យាទៅនឹងបងប្អូនដោះស្រាយទុក្ខលំបាកបងប្អូនគ្រប់ទីកន្លែង ក្នុងផ្លូវសន្តិភាពជានិច្ច៕
ដោយ ៖ លាន គ្រន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


