ព័ត៌មានជាតិ
CDC អនុម័តគម្រោងវិនិយោគចំនួន ៩៣ លើទំហំទុនជាង ១ពាន់លានដុល្លារ ៧ខែឆ្នាំនេះ
នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៩៣គម្រោងមានទុនចំនួន ១០២៣,៩៤លានដុល្លារ ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ១៣៣១០១កន្លែង។ ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល៧ខែដូចគ្នាឆ្នាំ២០២២កន្លងទៅ ឃើញថា មានការថយចុះ២គម្រោង។

បើតាម CDC ក្នុងចំណោម៩៣ ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង១ពាន់លានដុល្លារក្នុងនោះ ខែមករា ឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន ១០ មានទុនចំនួន ៩៩,៤លានដុល្លារបង្កើតការការជូនពលរដ្ឋចំនួន១៧១២៩កន្លែង។
ខែកម្ភៈមានគម្រោងវិនិយោគចំនួន ១៧ក្រុមហ៊ុនមានទុនចំនួន ៩៨,៨លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ២២៧៨៤កន្លែង។
ខែមីនាមានគម្រោងវិនិយោគចំនួន ៧ដែលមានទុនចំនួន ៣៣,៧លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋចំនួន ៦៦៦៩កន្លែង។ សម្រាប់ខែមេសា មានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុនមានទុនចំនួន ២៤៧,៧លានដុល្លារ ផ្តល់ការងារជូនដល់ពលរដ្ឋចំនួន ១៧៧២៣កន្លែង។
ដោយឡែក ខែឧសភា មានគម្រោងវិនិយោគចំនួន ១០ក្រុមហ៊ុនមានទុនចំនួន ៦០,១៤លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋចំនួន ១៣៩៨៧កន្លែង, ខែមិថុនា មានគម្រោងវិនិយោគចំនួន៣០ មានទុនចំនួន៤០៧,៦លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋ៣៧៧៨១នាក់និងខែកក្កដាមានគម្រោងវិនិយោគចំនួន៩មានទុនចំនួន៧៧លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋ១៧០២៩នាក់។
បើតាមCDC ក្នុងចំណោមគម្រោងចំនួន៩៣ គម្រោងដែលបោះទុនច្រើនជាងគេគឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ ១៣៨លានដុល្លារ។ បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ ។គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។
គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងនិងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារអាមេរិក។គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លាន។គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


