Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កន្លងមក

បានផុស

នៅ

លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រចាំ​ង ដែល​កំពុង​រង​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​នោះ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន ហើយ​សង្ឃឹមថា ទៅ​អនាគត នឹង​ជួយ​កម្ពុជា​បន្តទៀត លើ​វិស័យ​នានា ដូចជា​វិស័យ​អប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម​។

ការ​លើក​ឡើង​របស់​លោក កឹម សុខា ខណៈ​ជួប​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា នេះ នៅ​គេហដ្ឋាន ដែល​ស្ថិតនៅ​ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ​។

លោក កឹម សុខា បាន​ឲ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា នៅ​ដើម​នៃ​ឆ្នាំ​ថ្មី​នេះ បន្ទាប់ពី​ជួប​តំណាង​ប្រទេស​មហាអំណាច​ទ្វីបអឺរ៉ុប កាលពីដើម​សប្តាហ៍ លោក​ក៏បាន​ជួប​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ដែលជា​តំណាង​ប្រទេស​មហាអំណាច ជា​មិត្ត​ចាស់​របស់​កម្ពុជា ហើយ​ដែល​ទើប​តែមាន​ប្រធានាធិបតី​ថ្មី រដ្ឋាភិបាល​ថ្មី ចូលកាន់​តំណែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ លោក​បាន​សម្តែង​នូវ​ការអបអរសាទរ និង​ជូនពរ​ប្រធានាធិបតី​អាមេរិក លោក Joe Biden ឲ្យ​មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​អាមេរិក និង​ជាពិសេស​ក្នុងការ​លើកស្ទួយ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​ដែលជា​គុណ​តម្លៃ​របស់​សហរដ្ឋអាមេរិក​ផងដែរ​។

បើ​តាម​លោក កឹម សុខា ក្នុងជំនួប​នោះដែរ ភាគី​ទាំងពីរ​ក៏បាន​ស្វែងយល់ និង​ពិភាក្សាគ្នា​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​កន្លង​មក និង​ទៅ​អនាគត​។ ជាពិសេស​សម្រាប់​រដ្ឋបាល​ថ្មី​របស់​អាមេរិក តើ​នឹង​អាចមាន​អ្វី​ថ្មី ? ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កន្លងមក បច្ចុប្បន្ន និង​សង្ឃឹមថា ទៅ​អនាគត លើ​វិស័យ​នានា ដូចជា​វិស័យ​អប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយ​ផ្សារភ្ជាប់​ជីវភាព​រស់នៅ និង សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ដោយឡែក លោក​ក៏បាន​អរគុណ​ផងដែរ ដែល​សហរដ្ឋអាមេរិក តាមរយៈ​ឯកអគ្គរដ្ឋទូត​មុនៗ ក៏ដូចជា​លោក Patrick Murphy ដែល​ទទួលស្គាល់ នូវ​គុណ​តម្លៃ​ឲ្យ​លោក ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​គោលជំហរ​របស់លោក ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការអត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

​ជាក់ស្តែង​ក្នុងពេល​ថ្មីៗ​នេះ ទោះបី​លោក​មិនមាន​សិទ្ធិសេរីភាព​ពេញលេញ​ក៏ដោយ ក៏​លោក​នៅតែ​ខ្វាយខ្វល់ ទៅ​ជួប និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ តាម​លទ្ធភាព និង​ឱកាស ដែល​អាច​ធ្វើបាន​។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ បើ​រកឃើញ​ការពិត​ដូច​ការចោទប្រកាន់​នោះ​មែន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម