ព័ត៌មានជាតិ
វីតាល់ ប្រារព្ធកម្មវិធីប្រគល់រង្វាន់«ឧត្ដមភាពស្នេហ៍» ផ្ដាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយា ៩ គូ
កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វីតាល់បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ «ឧត្តមភាពស្នេហ៍» ផ្តាច់ព្រ័ត្រ ជូនទៅដល់គូស្វាមីភរិយាចំនួន ៩គូ នៅរោងចក្រផលិតទឹកពិសាវីតាល់។

កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មីដែលមានសំណាងឈ្នះក្នុងកម្មវិធី ឧត្តមភាពស្នេហ៍ ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីមង្គលការ។

ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មីបានឈ្នះរង្វាន់ចំនួន ៩រង្វាន់ផ្សេងគ្នា ដូចជា៖
• រង្វាន់ម៉ូតូ Honda Scoopy 2023 ចំនួន ០១ រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ម៉ែន ផាន់ណា និង អ្នកស្រី ផល សុបិន (ភ្នំពេញ)
• រង្វាន់ទូរទស្សន៍ Smart TV ចំនួន ០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ងឹម រិទ្ធិសាល និង អ្នកស្រី សោម ស្រីណុច (ភ្នំពេញ)
២. លោក សុខ ចំណាប់ និង អ្នកស្រី យ៉ា ចាន់ណារី
• រង្វាន់ទូទឹកកក ចំនួន០២ រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក គង់ មករា និង អ្នកស្រី សៅ ស្រីធា (កណ្តាល)
២. លោក ហេង ធីម៉េង និង អ្នកស្រី ជា កណ្ឌិកា (ភ្នំពេញ)
• រង្វាន់ម៉ាស៊ីនបោកខោអាវ ចំនួន០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ដេវិត ឌ្រេន និង អ្នកស្រី ឡាយ ឈីវគួយ (ភ្នំពេញ)
២. លោក កៅ លាំង និង អ្នកស្រី ឆ័យ ម៉ាណែត (ភ្នំពេញ)
• រង្វាន់កង្ហារត្រជាក់ ចំនួន ០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ទុយ ប៊ូឡូ និង អ្នកស្រី ផា ចាន់លិណា (ភ្នំពេញ)
២. លោក គីម ចាន់ថន និង អ្នកស្រី ផល សុធាវី (ភ្នំពេញ)

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាថ្មីទាំង ៩គូ ខាងលើបានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង កម្មវិធីឧត្តមភាពស្នេហ៍ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង ៩គូផងដែរ។ នេះជាលើកចុងក្រោយនៃការប្រគល់រង្វាន់ទៅដល់គូស្វាមីភរិយាសំណាងសរុបទាំងអស់ចំនួន ១៧គូដែលបានឈ្នះការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធីឧត្តមភាពស្នេហ៍។

វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ថ្មីៗនេះ វីតាល់ត្រូវបានឈ្នះមេដាយមាសគុណភាព ពីស្ថាប័ន Monde Selection ចំនួន ០៤ ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥៛ ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 0២៣/0៦១/0៦៩ ៨៦៤ ៣៣៣៕






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


