ព័ត៌មានជាតិ
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បំភ្លឺជុំវិញការចោទប្រកាន់លើមន្ត្រីឥណទានខេត្តរតនៈគិរី
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានការយកចិត្តទុកដាក់ទៅលើការចោទប្រកាន់ទាក់ទងទៅនឹងការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុលពីមន្ត្រីឥណទាននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងខេត្ត រតនៈគិរី។ នេះបើយោងតាមខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់សមាគមទាំងពីរ នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៣នេះ។

ស្ថាបនទាំងពីរ បានគូសបញ្ជាក់ថា សមាគមបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើរបៀបវារៈនៃការផ្ដល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការដាក់ចេញនូវគោលការណ៍ការពារអ្នកប្រើប្រាស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
ទាក់ទងនឹងករណីចោទប្រកាន់នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើឱ្យគ្រឹះស្ថាននីមួយៗ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ទៅលើករណីចោទប្រកាន់ទាំងអស់នោះ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និង ភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ សមាគមយល់ឃើញថា ចាំបាច់នឹងមានការស៊ើបអង្កេតឯករាជ្យមួយ ផ្សេងទៀត ប្រសិនបើពិតជាមានការប្រព្រឹត្តិខុសពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកមែននោះ សមាគមទាំងពីរ នឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការវិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឬ បុគ្គលពាក់ព័ន្ធ វិធានការដ៏ម៉ឺងម៉ាត់នេះគឺជាការចាំបាច់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសាធារណជន មកលើប្រព័ន្ធធនាគារ។
ពាក់ព័ន្ធនឹងបញ្ហានេះ ដោយមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា សមាគមទាំងពីរ អះអាងថា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ទាំងរបៀបវារៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមជាមួយនឹងការធានាថា សមាជិកទាំងអស់របស់សមាគមប្រកាន់ខ្ជាប់នូវគោលការណ៍នៃការផ្ដល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តឱ្យបានហ្មត់ចត់នូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លើសពីនេះទៀត សមាគមបញ្ជាក់ថា នឹងបន្តពិនិត្យមើលលើគោលនយោបាយនៃការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុលរួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាននូវដំណោះស្រាយត្រឹមត្រូវ និងសមស្របដែលអាចទទួលយកបាន ទាំងចំពោះផលប្រយោជន៍របស់អតិថិជន និងផលប្រយោជន៍របស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


