ព័ត៌មានជាតិ
មេភូមិម្នាក់នៅបន្ទាយមានជ័យ បានស្លាប់ ក្រោយជិះម៉ូតូបុកឆ្កែ
មេភូមិឯកភាព ស្រុកថ្មពួក បានស្លាប់ និងប្រពន្ធរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នា ទៅបុកឆ្កែឆ្លងថ្នល់ជាតិ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៦ ខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពមាន ឈ្មោះ ឡែ ចយ ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេភូមិឯកភាពឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឯប្រពន្ធមានឈ្មោះ មាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃសងខាង និងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកនាគព័ន្ធ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ។

ប្រភពដដែល បញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ១B ១៦២២ ឌុបគ្នា ពីជើងទៅត្បូង ទៅទិញនំ ផ្លែឈើ នៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក។ ក្នុងនោះ ពេលបើកម៉ូតូដល់ចំណុចកើតហេតុ ឆ្កែរត់កាត់ផ្លូវ។ ម៉ូតូ ក៏បានបុកឆ្កែពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់កដៃខាងឆ្វេង និង ក្បាល។

ក្រោយពីកើតហេតុ ជនរងគ្រោះជាប្តី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់ និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែមិនអាចជួយបាន។

ចំណែក ម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកចេញពីកន្លែងកើតហេតុ ហើយក្រោយមក កម្លាំងប៉ុស្តិ៍ម្កាក់ ក៏យកមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ រង់ចាំក្រុមគ្រួសារមកយកវិញ៕

អត្ថបទ ៖ វ៉ាន់ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


