Connect with us

ព័ត៌មានជាតិ

ពន្ធដារ កែសម្រួលអត្រាអាករពិសេស​លើផលិតផលភេសជ្ជៈ​គ្មានជាតិសុរា​ផលិតក្នុងស្រុក

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីប្រកាសស្តីពីការកែសម្រួលលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករ នាំចេញលើមុខទំនិញមួយចំនួន ដល់សហគ្រាសផលិតភេសជ្ជៈគ្មានជាតិសុរាទាំងអស់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកពន្ធដារ ជូនដំណឹងនៅថ្ងៃទី ១៦​ ខែ សីហា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ អត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុក ត្រូវបានកែសម្រួល និងកំណត់ ១៥ ភាគរយ ទៅលើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ហើយ ៥ ភាគរយ ទៅលើភេសជ្ជៈគ្មានជាតិសុរាមួយចំនួនរួមមាន ភេសជ្ជៈដែលមានបន្ថែមជាតិទឹកដោះគោ ឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់, ទឹកសណ្តែក, ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង, ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលបន្ថែមរសជាតិកាហ្វ  និងភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗ ដោយពុំចាំបាច់ពង្រាវ ជាដើម។

ដោយឡែក ១០ ភាគរយ ផ្សេងទៀត លើភេសជ្ជៈគ្មានជាតិសុរាក្រៅពីភេសជ្ជៈដែលបានកំណត់ក្នុងចំណុចទី១ និងទី២ ខាងលើ។

ចំពោះមូលដ្ឋានគិតអាករពិសេស ត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេស លើមុខទំនិញមួយចំនួន ដែលផលិតក្នុងស្រុក ដូចដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម