ព័ត៌មានជាតិ
មន្រ្តីនគរបាលជាតិ៧៤នាក់មកពីវៀតណាមមានសុខភាពល្អធម្មតាទេ
លោកជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ មករានេះថា មន្រ្តីនគរបាលជាតិចំនួន៧៤នាក់ ជាសិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួត និងពន្ធនាគារដែលទើបវិលត្រឡប់មកពីប្រទេសវៀតណាមកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃមានសុខភាពល្អធម្មតាមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទ។

លោកបានបន្តថា ដោយឡែកចំពោះមន្ត្រី២នាក់ ដែលមានអាការៈក្តៅខ្លួន ក្អកផ្តាសាយដែលធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកជម្ភូនោះក៏មានសុខភាពល្អដែរ។លោកបានបន្តទៀតថា ក្រុមការងារមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានយកសំណាកមន្ត្រីទាំង៧៤នាក់ទៅធ្វើតេស្តរកជំងឺកូវីដ១៩រួចហើយកាលពីម្សិលមិញហើយលទ្ធផលនឹងដឹងនៅយប់នេះ។

លោកវេជ្ជបណ្ឌិត កែ រដ្ឋា បានបន្ថែមថា យើងត្រូវយកសំណាក់ពីពួកគាត់ចំនួន២ដងហើយ បើសិនលទ្ធផលតេស្តអវិជ្ជមានទើបយើងអនុញ្ញឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ លោកបានបន្តថាក្នុងចំណោម៧៤នាក់នោះយើងបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលបាវិតចំនួន១៨នាក់នៅមណ្ឌលចត្តាឡីស័កនៅស្វាយរៀងចំនួន៥០និង២នាក់ទៀតធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកជម្ភូ។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត កែ រដ្ឋាបានអំពាវនាវដល់និស្សិតខ្មែរដែលកំពុងរៀននៅវៀតណាមកុំអាលទាន់វិលត្រឡប់មកស្រុកនាពេលចូលឆ្នាំនេះសូមបន្តស្នាក់នៅវៀតណាមនិងនៅលេងនៅវៀតណាមសិនទៅកុំមកស្រុកដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ខណៈប្រទេសវៀតណាមកំពុងផ្ទុះជំងឺនេះក្នុងសហគមន៍ ។
មន្រ្តីនគរបាលជាតិ៧៤នាក់នោះដឹកនាំដោយលោកវរសេនីយ៍ឯក អុល សុភ័ក្រ្ត នាយការិយាល័យផែនការ នៃនាយកដ្ឋានបុគ្គលិកបានធ្វើដំណើរពីប្រទេសវៀតណាមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ចូលមកប្រទេសកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួត និងពន្ធនាគារ នៅមហាវិទ្យាល័យតម្រួតប្រជាជន នៃក្រសួងនគរបាលវៀតណាម៕
សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


