ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ទោះអ្វីៗ មិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត ១០០% មែន តែប្រសើរជាង ៤ ទៅ ៥ ឆ្នាំមុនច្រើន
នៅពេលចុះជួបកម្មករនិយោជិតតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរ និងទទួលបានព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗ ទទួលបានមិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត ១០០% ក៏ពិតមែន ប៉ុន្តែប្រសើរជាងស្ថានភាព ៤ ទៅ ៥ ឆ្នាំមុនច្រើន។

គួរជម្រាបថា កាលពីល្ងាចថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបន្តការងារក្រៅផ្លូវការជាមួយកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ ដើម្បីបង្កើនការស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពេលចប់ម៉ោងការងាររបស់កម្មករនិយោជិត ក៏ដូចជាអ្នករស់នៅតាមបន្ទប់ជួល។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មករ-កម្មការិនីភាគច្រើន មិនបានស្គាល់លោកជាអ្នកណាទេ តែលោករដ្ឋមន្ត្រី ក៏សូមអរគុណចំពោះការស្វាគមន៍រាក់ទាក់ និងឆ្លើយឆ្លងជាមួយលោក ប្រៀបដូចជាបង និងប្អូន។

លោក ហេង សួរ បានបន្តថា «ជាការពិតអ្វីៗ ដែលមានចំពោះមុខ គឺមិនទាន់ដល់ក្ដីប្រាថ្នា ១០០% របស់បងប្អូននៅឡើយ ប៉ុន្តែបងប្អូនប្រៀបធៀបអតីតកាល ៤ ទៅ ៥ ឆ្នាំមុន និងបច្ចុប្បន្ន គឺល្អជាងមុនច្រើន ជាក់ស្ដែងគឺបងប្អូនដឹងច្បាស់ថា តម្លៃភ្លើង និងទឹកស្អាតឥឡូវ គឺ ថោកជាងកាលពីឆ្នាំ ២០១៨។ ឥឡូវនេះពេលបងប្អូនឈឺថ្កាត់ គឺមិនខ្លាចនឹងទៅពេទ្យ ដោយសារមានបណ្ណ ប.ស.ស និងមន្ទីរពេទ្យនៅក្បែរផ្ទះជួល ឬ រោងចក្រ»។

លោកបានបញ្ជាក់ប្រាប់កម្មករនិយោជិតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តខិតខំដោះស្រាយគាំពារជូនកម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីជំរុញជីវភាពការរស់នៅ និងសុខុមាលភាពរបស់កម្មករនិយោជិត។

លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ឈរលើមរតកសុខសន្តិភាពដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងក្រោមការងារដឹកនាំប្រកបដោយថាមពលក្លៀវក្លាស្វាហាប់មោះមុតមិនខ្លាចនឿយហត់របស់លោកបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជា នឹងបន្តបោះជំហានទៅមុខដោយមិនថយក្រោយឡើយ៕












-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


