ព័ត៌មានជាតិ
បើកម៉ូតូ បុកបង្កាន់ដៃស្ពានអ្នកតាវាំងបាក់ករស្លាប់ភ្លាមៗ
ពិតជាគួរឲ្យរន្ធត់និងមានការសោកស្តាយពីក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់តែមួយប៉ព្រិចភ្នែក។
ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើស្ពានអ្នកតាវាំងតាមបណ្តោយផ្លូវ៣៦៩ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកចរា ចរណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី៣០ ខែមករានេះ ជនរងគ្រោះ ឈ្មោះ នង វ៉ា ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមCRY មានស្រុកកំណើតភូមិគោករកា ឃុំរាមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ បានជិះម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BK ៤៤ ៩៤ បានបើកបរតាមបណ្តោយផ្លូវលេខ៣៦៩តែម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចស្ពានអ្នកតាវាំងស្ថិតនៅភូមិព្រែកថ្មី១បានរេដៃចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យបោកក្បាលជាមួយទ្រូងផ្លូវបណ្តាលឲ្យបាក់ករស្លាប់ភ្លាមៗ។

តាមការសន្និដ្ឋានរបស់នគរបាលដោយមានការបញ្ជាក់ពីសាក្សីគឺករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយសារជនរងគ្រោះបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតទាំងយប់ដោយគ្មានការប្តឹងប្តល់ឡើយ៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


