ព័ត៌មានជាតិ
មន្រ្តីមន្ទីរពេទ្យខេត្តកោះកុង សង្ឃឹមមុតមាំថា ថៃនឹងបន្តជួយលើកស្ទួយវិស័យសុខាភិបាលបន្ថែម
អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបង្ហាញក្តីជឿជាក់មុតមាំថា រាជរដ្ឋាភិបាល ស្ថានទូតថៃនៅកម្ពុជា នឹងបន្តជួយលើកស្ទួយវិស័យសុខាភិបាលក្នុងខេត្តមួយនេះបន្ថែមទៀត ដោយឈរលើស្មារតីកិច្ចប្រតិបត្តិការរវាងប្រទេសជិតខាង។
ការបង្ហាពីជំនឿជាក់បែបនេះរបស់លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ធ្វើឡើងក្រោយការទទួលស្វាគមន៍គណៈប្រតិភូស្ថានទូតថៃប្រចាំនៅកម្ពុជាចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធដែលថៃធ្លាប់ឧបត្ថម្ភជួយកន្លងទៅមក។

លោកអនុប្រធានមន្ទីរពេទ្យខេត្តបន្តថា កន្លងទៅទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ បានកសាងអគារសង្រ្គោះរបួសធ្ងន់ និងព្យាបាលទារក អគារបោកគួកកម្ចាត់មេរោគ រថយន្តសង្រ្គោះបន្ទាន់ និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតដល់មន្ទីរពេទ្យដែលជាចំណុចអាទិភាពមួយផ្តល់ទំនុកចិត្តដល់ពលរដ្ឋគ្រប់រូបមកទទួលសេវា។
បើតាមលោក ពិន សេរីវឌ្ឍនៈ ចាត់តាំងពីមានអគារសង្រ្គោះបន្ទាន់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាបន្តបន្ទាប់មក អត្រាចំនួនអ្នកជំងឺកាន់តែមានទំនុកចិត្តច្រើនមកទទួលសេវាពិនិត្យព្យាបាលជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។ មិនត្រឹមប៉ុណ្ណោះទេ មន្ទីរពេទ្យមានដាក់ចេញនូវទស្សនៈវិស័យអាទិភាពច្រើនដល់មន្រ្តីរាជការសុខាភិបាល និងបុគ្គលិកដែលកំពុងបម្រើការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ ក៏បន្តស្នើសុំដល់ភាគីថៃ ធ្វើយ៉ាងណាជួយបង្កើនកិច្ចសហប្រតិបត្តិការទទួលបញ្ចូនអ្នកជំងឺទៅព្យាបាលនៅប្រទេសថៃតាមច្រកព្រំដែនបានលឿនឆាប់រហ័ស បណ្តុះបណ្តាលជំនាញសុខាភិបាលដល់មន្រ្តីបន្ថែម និងសម្ភារៈបរិក្ខាមួយចំនួនទៀតផង។

ទាក់ទិននឹងសំណើផ្ទាល់មាត់នេះដែរ ត្រូវបានលោក ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃនៅកម្ពុជា ទទួលយកពិនិត្យពិភាក្សាជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិពាក់ព័ន្ធ។ លោកឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ពីសមិទ្ធផល ព្រមទាំងភាពរីកចម្រើនច្រើនអំពីវិស័យសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តជំនួសមកវិញនូវការផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


