ព័ត៌មានជាតិ
លោក Zelenskyy ផ្ញើសារអបសារ និងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលិនស្គី បានផ្ញើសារអបអរសាទរ និងអញ្ជើញឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នាពេលខាងមុខ។

ក្នុងលិខិតផ្ញើសារអបសាទរជូនឯកឧត្ដម ហ៊ុន ម៉ាណែត លោក ហ្សេលិនស្គី បានអរគុណដល់កម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។ លើសពីនេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានអរគុណដល់ជំនួសមនុស្សធម៌កម្ពុជាក្នុងការបណ្ដុះបណ្ដាលអ្នកដោះមីននៅអ៊ុយក្រែនផងដែរ។

ជាការកត់សម្គាល់ នេះ ជាលើកទីពីរហើយដែលប្រធានាធិបតីអ៊ុយក្រែន បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាឱ្យទៅទស្សនកិច្ចនៅប្រទេសរបស់ខ្លួន ដែលការអញ្ជើញលើកទីមួយ គឺអញ្ជើញសម្ដេចតេជោ ហ៊ុន សែន កាលពីជំនួបតាមទូរស័ព្ទនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ ការអញ្ជើញជាលើកទីពីរនេះ ជាការអញ្ជើញឯកឧត្ដមហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា តាមរយៈលិខិត។ យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានលិខិតសាទរ និងអញ្ជើញរបស់លោក ហ្សេលិនស្គី នេះដែរ ឯកឧត្ដមហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនទាន់បានបញ្ជាក់ថា នឹងទៅធ្វើដំណើរទស្សនកិច្ចឬ អត់នោះទេ៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


